(ត្បូងឃ្មុំ)៖ អភិបាលខេត្តត្បូងឃ្មុំថ្មី លោក លី ឡេង ដែលត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជាអភិបាលខេត្ត ជំនួសលោក ប្រាជ្ញ ច័ន្ទ ដែលចូលនិវត្តន៍នោះ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ដោយឡែក ​នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២​០១៧ស្អែកនេះសម្ដេច ស ខេង នឹងចូលរួមប្រកាសឲ្យចូលកាន់តំណែងជា​អភិបាលរាជធានីភ្នំពេញផ្លូវការ របស់លោក ឃួង ស្រេង ជំនួសលោក ប៉ា សុជាតិវង្សផងដែរ៕