(ភ្នំពេញ)៖ គួរឲ្យស្តាយ! វិរៈកីឡាការិនីកម្ពុជា ស៊ន សៀវម៉ី បានចាញ់ហើយ ក្រោយប្រកួតចាញ់កីឡាការិនីម្ចាស់ផ្ទះកូរ៉េ ខាងត្បូងដែលទើបបញ្ចប់មុននេះដោយលទ្ធផល ១៨ ទល់នឹង ៩ ក្នុងវគ្គ១៦នាក់ចុងក្រោយ ទម្ងន់ក្រោម ៧៣គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក តេក្វាន់ដូចពិភពលោក ឆ្នាំ២០១៧ ដែលមាន ១៨១ប្រទេសចូលរួម។

ម្ចាស់មេដាយមាសកីឡាការិនីតេក្វាន់ដូប្រចាំទ្វីបអាស៊ី ឆ្នាំ២០១៤ ស៊ន សៀវម៉ី ធ្វើមិនបានល្អឡើយក្នុងការប្រកួតលើកទី២ របស់គេ បន្ទាប់ពីផ្តួលកីឡាការិនីអេហ្ស៊ីប ៩ ទល់នឹង ៦ ក្នុងវគ្គ៣២នាក់ ដំបូង ក្នុងថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧ នេះ៕