(បាត់ដំបង)៖ រថយន្តចំណុះ២តោន បានពន្លះជាមួយម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសដែលជាអ្នកជិះម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រួចទុករថយន្តចោល ហើយរត់គេចខ្លួនបាត់បាត់ស្រមោល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី៦ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែខេត្ត បាត់ដំបង។

មន្រ្តីនគរបាលចរាចរស្រុកសង្កែ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង ទទួលបានឲ្យដឹងថា នៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្រុមទី៦ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរ១លើក ដែលបង្កឡើងរវាងរថយន្ត និងម៉ូតូ ដែលធ្វើដំណើបញ្ចាស់ទិសគ្នាពីកើតទៅលិច ធ្វើឲ្យម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើត។

មន្ត្រីនគរបាលដដែលបាន បានបន្តថា រថយន្ត និងម៉ូតូធ្វើបានដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកបុរសម្នាក់​ពេញទំហឹង​ដែលកំពុង តែជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ គ្មានស្លាកលេខពណ៌ខ្មៅ ជនរងគ្រោះមានឈ្មោះ ពូន វុទ្ឋី អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង, ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8290 ចំណុះ២៥តោន (អ្នកបើកបររត់គេចខ្លួនបាត់) បណ្តាលអ្នកបើកម៉ូតូ​ជាប់ក្រោមរថយន្ត​ស្លាប់ភ្លាមៗតែម្តង។

បច្ចុប្បន្ន រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចចរាចរណ៍ខេត្ត យកទៅរក្សាទុកនៅការិយាល័យជំនាញរង​ចាំធ្វើការដោះស្រាយ​តាមនីតិវិធី​ច្បាប់។ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕