(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក វ៉ាន់ សារាយ, លោក ប៉ា ជេដ្ឋា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ ស្រ្តីដែលចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារថា ជាអ្នកសម្លាប់លោក កែម ឡី ត្រូវបានឃាត់ខ្លួនហើយ
២៖ ព្រះរាជអាជ្ញាចេញដីកាបញ្ជាឲ្យខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ ចូលបង្ហាញខ្លួននៅមុខសមត្ថកិច្ច ឲ្យបានមុនថ្ងៃទី២២ ខែសីហា
៣៖ លោក ហ៊ុន ម៉ានី ចង់ឲ្យបក្សប្រឆាំងចេះចូលរួមអបអរសាទរជាមួយសមិទ្ធផលធំៗរបស់ជាតិ ព្រោះវាមិនប៉ះពាល់សន្លឹកឆ្នោតនោះទេ
៤៖ លោក កឹម សុខា ចេញទៅប្រទេសថៃ ខណៈមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងជាច្រើនរូបទៀត បន្តចេញទៅប្រទេសផ្សេងៗ គ្រាសំណើវិសោធនកម្ម ច្បាប់គណបក្សនយោបាយ ចូលដល់ព្រឹទ្ធសភា
៥៖ ទាហានអ៉ីរ៉ាក់២៧នាក់ កំពុងហ្វឹកហ្វឺនពីជំនាញដោះមីននៅកម្ពុជា រយៈពេល២០ថ្ងៃ, សង្គ្រាមជិត១៥ឆ្នាំមកនេះ ធ្វើឲ្យប្រជាជនអ៊ីរ៉ាក់ស្លាប់ជាងកន្លះលាននាក់
៦៖ សំណើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ចូលព្រឹទ្ធសភាហើយ ដោយគណៈកម្មការទី៦ កំពុងត្រួតពិនិត្យ មុនចូលកិច្ចប្រជុំពេញអង្គ
៧៖ ACU ប្រកាសឱ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី ទៅប្រកាសទ្រព្យសម្បត្តិ និងបំណុល
៨៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ស្នើសមត្ថកិច្ចចាត់ការបុគ្គលម្នាក់តាំងខ្លួន ជាមេបញ្ជាការរងកងអង្គរក្ស ពាក់ផ្កាយ២ ដើរចាប់ដីនៅព្រះសីហនុ
៩៖ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសទទួលស្គាល់ច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលទើបធ្វើវិសោធនកម្ម
១០៖ សហព័ន្ធស្រូវអង្ករ៖ ឆ្នាំនេះ ស្រូវសែនក្រអូបទំនងជាទទួលផលច្រើនជាងឆ្នាំមុន និងសំណូមពរឲ្យអាជ្ញាធរ ត្រៀមជួយកសិករ
១១៖ វារីអគ្គិសនីធំជាងគេបំផុតនៅកម្ពុជា វិនិយោគជិត១ពាន់លានដុល្លារ នឹងចាប់ផ្តើមដំណើការសាកល្បង នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ

* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុតសហរដ្ឋអាមេរិក «សម្រេចធ្វើតេស្តសមត្ថភាពប្រព័ន្ធ THAAD ប្រឆាំងនឹងមីស៊ីលផ្លោងចម្ងាយមធ្យម IRBM» ជាលើកដំបូង
២៖ ក្រសួងការពារជាតិអាមេរិក៖ គ្មានព័ត៌មានបញ្ជាក់ពីការស្លាប់របស់មេដឹកនាំកំពូលផុតលេខ ISIS ឡើយ ៕