(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧​ បានអញ្ជើញចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព លោកស្រី អេង គឹមនាង អភិបាលរង​អភិបាលខេត្តកោះកុង ដែលបានទទួលមរណភាព កាលពីថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង​១១៖១៥នាទីយប់ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសនោះ សម្ដេច សាយ ឈុំ ក៏មានការអមដំណើរដោយ មន្ដ្រីជាន់ខ្ពស់ នៃស្ថាប័នព្រឹទ្ធសភាផងដែរ។

សូមជម្រាបថា សព​លោកស្រី អេង គឹមនាង បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមទំនៀមទំលាប់ប្រពៃណីសាសនា នៅគេហដ្ឋាននៃសព ផ្ទះលេខ១៨៣ ផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕