(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា បានសម្រេចលុបចោល អាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវា Internet ពីក្រុមហ៊ុនចំនួន៣ ក្នុងមានក្រុមហ៊ុនចំនួន២ បានក្ស័យធន និងក្រុមហ៊ុនមួយទៀត មិនព្រមដាក់ឲ្យដំណើរការ ស្របតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ។

សេចក្ដីសម្រេចស្ដីពីការលុបអាជ្ញាបណ្ណ ដែលបានផ្តល់ជូនក្រុមហ៊ុនចំនួន៣ រួមមាន៖

១៖ សម្រេចលុបអាជ្ញាបណ្ណប្រតិបត្ដិការ ផ្ដល់សេវាទូរគមនាគមន៍តាមប្រព័ន្ធ VSAT ដែលបានផ្ដល់ជូនក្រុមហ៊ុន Acumen Cambodia Co.,Ltd
២៖ សម្រេចលុបអាជ្ញាបណ្ណប្រតិបត្ដិការ ផ្ដល់សេវាអ៊ិនធឺណិត (ISP) និងអាជ្ញាបណ្ណប្រតិបតិ្ដការសេវាសំឡេង តាមរយៈពិធីការអ៊ិនធឺណិត (VoIP) ដែលបានផ្ដល់ជូនក្រុមហ៊ុន E-Cloud Co., Ltd.
៣៖ សម្រេចលុបអាជ្ញាបណ្ណ ប្រតិបត្ដិការផ្ដល់សេវាអ៊ិនធឺណិត (ISP) និងអាជ្ញាបណ្ណប្រតិបតិ្ដការសេវាសំឡេង តាមរយៈពិធីការអ៊ិនធឺណិត (VoIP) ដែលបានផ្ដល់ជូនក្រុមហ៊ុន G-Tell (Cambodia) Investment Group Co., Ltd. (MEGA)។

លោក អ៉ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៣ ខែកក្កដានេះថា ការលុបចោលអាជ្ញាបណ្ណ របស់ក្រុមហ៊ុនទាំង៣នេះ មិនប៉ះពាល់លើការផ្តល់សេវា Internet នៅកម្ពុជានោះទេ ពោលគឺនៅតែមានកំណើន៕