(ភ្នំពេញ)៖​ បច្ចុប្បន្ននេះ បណ្ដាញអ៊ីនធឺណិត បានគ្របដណ្ដប់ស្ទើរគ្រប់ទីកន្លែង​ ជាភ្នាក់ងារដ៏សំខាន់មួយដែលមនុស្សគ្រប់គ្នាមិនអាចខ្វះបាន។ ល្បឿននៃអ៊ីនធឺណិត គឺជាមុខព្រួញសំខាន់ ​ដូច្នេះហើយបានជាក្រុមហ៊ុន​ឌីជីអ៊ីនធឺណិត បាន​បន្ថែមល្បឿនទៅលើកញ្ចប់សេវាកម្ម ដែលមានល្បឿនកាន់តែលឿន ជាមួយនឹងតម្លៃសមរម្យតាម​បច្ចេកវិទ្យា​​​ទំនើបចុងក្រោយ «Home Fiber Premium»។ កញ្ចប់សេវាកម្មនេះ ឌីជី នឹងផ្តល់ជូននូវលក្ខណៈកាន់តែងាយស្រួលជាងមុនដែលអាចជួយ ឲ្យការងារ របស់អ្នក ដំណើរការទៅយ៉ាងរលូន ជាមួយនឹងសេវាកម្សាន្តផ្សេងៗ ដែលកាន់តែធ្វើឲ្យជីវិតរបស់អ្នកស្រស់បំព្រង និងមិននឿយណាយ។

អត្ថប្រយោជន៍នៃកញ្ចប់​សេវាកម្ម​ Home Fiber Premium​ គឺ​លោក​អ្នក​នឹង​ទទួល​បាន​ល្បឿន​អ៊ីន​ធឺណិត​ដែល​លឿនបន្ថែមមិនធ្លាប់មានពី​ឌីជី។​ ចំពោះអតិថិជន ដែលមាន បំណងភ្ជាប់សេវាកម្មអ៊ីនធឺណិតប្រើនៅតាមផ្ទះកញ្ចប់​ Home Fiber Premium ដែលមានល្បឿនចាប់ពី 8Mbps រហូតដល់ 13Mbps តំលៃចាប់ពី15.99$/ខែ រហូតដល់តំលៃ 39.99$/ខែ ជាមួយល្បឿនអាប់ឡូត 50Mbps បន្ថែមទៀតផង។ អតិថិជនក៏នឹងទទួលបាននូវល្បឿនដោនឡូត ដែលជាការផ្ដល់ជូនពិសេសពីឌីជី ដោយដោនឡូត ក្នុងល្បឿនលឿន ចាំពីម៉ោង១២យប់ ដែលងាយស្រួលដាក់ដោនឡូតចោលជាការស្រេច។

កាន់តែពិសេស សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់អ៊ីនធឺណិតឌីជី Home​​ Fiber លោកអ្នកគ្រាន់តែធ្វើការផ្លាស់ប្តូរមកប្រើកញ្ចប់សេវា Home Fiber Premium ឬទទួលយកប្រ៉ូមូសិនពិសេស ដោយគ្រាន់តែបំពេញបែបបទជាមួយផ្នែកលក់ ឬផ្នែកបម្រើអតិថិជន ដែលនៅការិយាល័យរបស់ឌីជី ជាការស្រេច ហើយលោកអ្នកនឹងទទួលបាន​ល្បឿនអ៊ីនធឺណិតកាន់តែលឿនខុសពីការប្រើប្រាស់ជាមួយបច្ចេកវិទ្យាពីមុន ដែលអ្នកកំពុងប្រើប្រាស់។ ពិសេសអ្នកនឹងទទួលបានប្រូមូសិនល្បឿនអ៊ីនធឺណិតបន្ថែម ការតំឡើងឧបករណ៍មិនគិតថ្លៃ និងទទួលបានសេវាប្រើប្រាស់ប្រចំាខែបន្ថែម រួមនឹងអត្ថប្រយោជន៏ជាច្រើនទៀត។ 

ក្រៅពីកញ្ចប់​សេវា​កម្ម​នេះ​​​ ឌីជីក៏មានការផ្ដល់ជូននូវសេវាកាមេរ៉ាសុវត្ថិភាព ល្បឿនអាប់ឡូតរហូតដល់ 30Mbps តំលៃត្រឹមតែ 6$/ខែ។ ក៏មានលក់ជាប្រភេទ កាមេរ៉ាសុវត្ថិភាពឥតខ្សែ ​ដែលទំនើប​ និងមាន​គុណប្រយោជន៍​ច្រើនយ៉ាង​សម្រាប់បំពេញតម្រូវការដល់អតិថិជនរបស់ខ្លូន ជាពិសេសកាមេរ៉ាសុវត្ថិភាពនេះ គឺជាកាមេរ៉ា​ដែលប្រើជាមួយប្រព័ន្ធអ៊ីនធឺណិតឌីជី ​ងាយស្រួលក្នុងការតំឡើង និងមានគុណសម្បត្តិ​អាចចាប់រូបភាព​ព្រមទាំងសំឡេងបានយ៉ាងល្អទោះបីជានៅទីងងឹត​ក៏ដោយ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺលោក​អ្នក​អាច​ទស្សនា YouTube ក្នុង​គុណភាព HD ល្បឿនរហូតដល់ 50Mbps ល្បឿន Facebook@50Mbps ជាល្បឿនដាច់ ដោយឡែកពីអ៊ីនធឺណិត ហើយ​នៅ​អាច​​​ទស្ស​នា​ គេ​ហទំព័រ​ឌីជី​វើល ដែល​ពោរពេញ​ទៅ​ដោយ​កម្មវិធីកម្សាន្ត​ល្បីៗ ដូចជាគេហទំព័រ www.komsan.tv ដែល​មានភាពយន្តល្បីៗ​ ក្នុងកំរិត​រូបភាព ​HD និងមាន​ជាអក្សរ​ខ្មែរ​ និង​អង់​គ្លេសរត់ពីក្រោមនៅ​ពេល​និយាយ​ព្រមទាំងមានគេហទំព័រ www.p2push.net សម្រាប​ការដោនឡូត និងចែករំលែកឯក សារគ្នាទៅវិញទៅមក​ ហើយ​ក៏អាចលេង​ហ្គេម និងទិញទំនិញ​អន​ឡាញពី Shop168.com.kh ​ក្នុងតម្លៃពិសេសៗ ជា​ច្រើន​ទៀត​ផង​​។

អត្ថ​ប្រ​យោជន៍មួយ​ទៀត​ដែល​មិន​អាច​បំ​ភ្លេច​​បាន​​ គឺអតិថិជន​ទំាង​អស់​របស់​ឌីជីក៏​អាច​ទទួល​បាន​​កាត​សមាជិក​ឌីជី​ក្លឹប  ដោយឥតគិតថ្លៃ សម្រាប់​បញ្ចុះតំលៃ​ពី​ជាង​១៥០ហាង ដូច​ជា​ហាង​កាហ្វេ ហាង​លក់​សំ​លៀក​បំពាក់​ ហាង​​អាហារ និង​មាន​ហាង​ជាច្រើន​ទៀតនៅ​ទូទំាង​រាជធានីភ្នំពេញ។ ហេតុនេះ ទើបគ្រប់គ្នានិយមចូលចិត្តហៅថា «ឌីជី លើសពីសេវាកម្មអ៊ីនធឺណិត» ។

ចាប់ពីថ្ងៃនេះទៅ លោកអ្នកអស់បារម្ភជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយពីឌីជី ដែលធ្វើឲ្យអ៊ីនធឺណិតល្បឿនកាន់តែលឿន! អត្ថ​ប្រ​យោជន៍ជា​ច្រើន​ កំពុងតែរង់​ចំា​អ្នកភ្ជាប់សេវាឌីជីអ៊ីនធឺណីត ​ឥលូវនេះ​តាម​រយៈទូរ​សព្ទ​លេខ​ 089/098 888 992 ឬ​តាម​គេ​ហទំព័រ​ www.digi.com.kh៕