(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក វ៉ាន់ សារាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង រាយការណ៍ព័ត៌មាន ទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ ប្អូនប្រុសលោក កែម ឡី បញ្ជាក់ថា ក្រោយបុណ្យខួបមួយឆ្នាំនៃការស្លាប់របស់លោក កែម ឡី ក្រុមគ្រួសារជំពាក់ថ្លៃបបរ និងចំណាយផ្សេងៗជាង ៧ពាន់ដុល្លារ
២៖សម្តេចតេជោ ហ៊ុន សែន៖ ពួកអ្នកនិយាយអាក្រក់បំផ្លើសការពិត អំពីប្រទេសខ្លួនឯង គឺជាអ្នកច្រណែន
៣៖ នៅទីបំផុតខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ ត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនហើយ
៤៖ លោក សម រង្ស៊ី ប្រកាសជាថ្មីទៀតថា នឹងវិលត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ២០១៨
៥៖ អ្នកនាំពាក្យគណបក្សកាន់អំណាច បានបញ្ជាក់ថា លោក សម រង្ស៊ី វិលមកពេលណាក៏បាន ប៉ុន្តែត្រូវអនុវត្តទោសក្នុងគុកជាមុនសិន
៦៖ អ្នកនាំពាក្យបក្សកាន់អំណាច៖ ប្រែត អាដាម ប្រឆាំងនឹងភាពសុខសាន្តរបស់ប្រជាជនខ្មែរ ហើយមិនចង់ឲ្យកម្ពុជារីកចម្រើនទេ
៧៖ នាយឧត្តមសេនីយ៍ នេត សាវឿន ព្រមានចាប់ខ្លួននគរបាល ដែលប្រើតួនាទីរបស់ខ្លួនប្រព្រឹត្តបទល្មើស, ធ្វើខុសត្រូវដកស័ក្តិ ដកតួនាទី ឬបញ្ជូនទៅតុលាការ
៨៖ អង្គរក្សផ្ទាល់សម្តេចតេជោ ហ៊ុន សែន ត្រូវគេគំរាមកំហែង និងជំរិតទារប្រាក់ ១ម៉ឺនដុល្លារតាម Facebook, លោក ណាំ ភិរុណ ស្នើសមត្ថកិច្ចវែកមុខ និងចាត់ការតាមច្បាប់
៩៖ អគ្គនាយកអន្តោប្រវេសន៍ សម្ដែងការព្រួយបារម្ហ ចំពោះសកម្មភាពឧក្រិដ្ឋកម្មជនជាតិចិនដែលបន្លំខ្លួនជាអ្នករកស៊ីនៅកម្ពុជា
១០៖ កន្លះឆ្នាំ២០១៧ ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានជិត ៥ពាន់លានដុល្លារ លើផ្ទៃក្រឡាសាងសង់ជាង ៧លានម៉ែត្រការ៉េ
១១៖ សវនាការកាត់ទោស អ្នកស្រី ទេព វន្នី និងស្ត្រីសកម្មជនដីធ្លីបឹងកក់ ៥នាក់ទៀត ក្នុងករណីជេរប្រមាថជាសាធារណៈ និងគំរាមថានឹងសម្លាប់ ត្រូវបានលើកពេលដោយសារ អវត្តមានដើមបណ្តឹង
១២៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ជាឲ្យចាប់ខ្លួនបុរសឈ្មោះ យូ ណារិន ដែលបោកគេថាខ្លួនជាមន្ដ្រីនៅកងអង្គរក្ស

* ព័ត៌មានអន្តរជាតិ (World News)
១៖ យោធាហ្វីលីពីន «រកឃើញសាកសពជនជាតិវៀតណាម» ដែលត្រូវបានចាប់ចំណាប់ខ្មាំង និងសម្លាប់ចោល ដោយក្រុមឧទ្ទាមភាគខាងត្បូង!
២៖ អង្គការ NASA កំពុងជួបការខ្វះខាតផ្នែកហិរញ្ញវត្ថុ ដោយទំនងជាមិនអាចបញ្ជូនមនុស្សទៅភពអង្គារ តាមកាលកំណត់បានទេ
៣៖ លោក ដូណាល់ ត្រាំ អះអាងថា «នឹងអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក ពូទីន មកបំពេញទស្សនកិច្ចនៅសេតវិមាន» ក្នុងពេលវេលាដ៏សាកសមមួយ
៤៖ ព្យុះកំណាចវាយប្រហារប្រទេសប៉ាគីស្ថាន ផ្តាច់ជីវិតមនុស្សរហូតដល់ ៧១នាក់!៕