(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំបើកសន្និបាតបូកសរុប ការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។

សន្និបាតនេះ ធ្វើឡើងនៅសាលសន្និបាតមជ្ឈមណ្ឌលពិភពមង្គល ខេត្តព្រះសីហនុ ដែលត្រូវធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦ ដល់១៧ ខែកក្កដា ឆ្នាំ២០១៧ ដោយប្រារព្វពិធីបើកដោយ លោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.ប ហើយបិទសន្និបាត ដោយ​លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ នៅកម្ពុជា បានធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ហើយលទ្ធផលផ្លូវការ ត្រូវបានបង្ហាញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។

លទ្ធផលផ្លូវការនេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានឃុំ/សង្កាត់ចំមួន១១៥៦​ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបាន ៤៨៩ និង គណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ ទទួលបាន១ឃុំ ផងដែរ៕