(ភ្នំពេញ)៖ សាលា​បញ្ញាសាស្ត្រអន្តរជាតិ​បាន​រៀបចំ​កម្មវិធីដំណើរ​ទស្សន​កិច្ច​សិក្សា​ទៅ​កាន់ប្រទេសសិង្ហបុរី រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៦​ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ដើម្បី​ចូលរួម ​ក្នុង​កម្ម​វិធី SIM STUDY TOUR 2017 ដែលដឹក​នាំដោយ លោក នូ រ៉េត នាយក​សាលា​បញ្ញាសាស្ត្រអន្តរជាតិ។​

តាមរយៈ​កម្ម​វិធី​នេះ​ សិស្សានុសិស្ស​នឹង​ត្រូវ​​ចូល​រួម​​សិក្ខាសាលា​ជាច្រើន​រួមមាន៖ ​សកម្ម​ភាពសង្គម​ ការធ្វើការងារ​ជាក្រុម​ជាមួយ​សិស្ស​ មក​ពី​ប្រទេសផ្សេងៗ​ ការស្វែងយល់ពីមុខវិជ្ជា ឯកទេសសំខាន់ៗដែលនឹងត្រូវចូលរៀននៅថ្នាក់មហាវិទ្យាល័យ និងការធ្វើបទបង្ហាញ ពី វប្បធម៌របស់ប្រទេសនីមួយៗ ដែលសិស្សនុសិស្ស នឹងទទួល​បាននូវ​បទពិសោធន៍ក្នុងការ​រស់​នៅ និង​ការប្រាស្រ័យទាក់ទងគ្នា ជាមិត្តភាព​ជាមួយ​សិស្សដ៏ទៃ​ដែល​មក​ពី​ប្រទេស​ផ្សេងៗគ្នា។

សូមបញ្ជាក់ថា ​ការចូលរួម​ឆ្នាំ​នេះសិស្សា​នុសិស្ស​​សាលា​បញ្ញាសាស្ត្រអន្តរជាតិ ត្រូវបានជ្រើស រើសឲ្យចូល​រួម​ចំនួន​១០​នាក់​ មក​ពី​ថ្នាក់ទី​១០ និង​ទី​១១។​

សាលាបញ្ញាសាស្ត្រអន្តរជាតិ មានសាខាចំនួនពីរកន្លែងនៅភ្នំពេញ៖

*សាខាបឹងកេងកង អគារលេខ៧១ ផ្លូវលេខ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន លេខទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៩៨៧ ៩៨៩, ០២៣ ៩៩ ៦៦ ២៣/២៤ ទទួលសិស្សចូលរៀនចាប់ពីថ្នាក់ទី៧ ដល់ទី១២។ ឆ្នាំសិក្សាថ្មីចូលរៀនថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧

*សាខាទី១ (សែនសុខ) អគារលេខ៣៣៧៣ ផ្លូវលេខ១០ បុរីពិភពថ្មី (ឡាសែនសុខ) តាមបណ្ដោយផ្លូវ ឧកញ៉ា ម៉ុង ឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ លេខទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៩៩៩៩ ៣៦, ០២៣ ៩៩៩៩ ៨៧, ០៧៧ ៩៥៩ ២២២ ទទួលសិស្សចូលរៀនចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២ និងវិទ្យាស្ថានភាសា បរទេសរបស់សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលបណ្ដុះបណ្ដាលភាសា អង់គ្លេសទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រឹត។ ឆ្នាំសិក្សាថ្មីចូលរៀនថ្ងៃទី០១​ ខែកញ្ញា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី១ (សែន សុខ) មានកម្មវិធីពិសេស ផ្ដល់អាហារូបករណ៍ចំនួន១៨០កន្លែង សម្រាប់សិស្ស ដែលត្រូវចូលរៀនចាប់ពីថ្នាក់ទី១ ដល់ទី១១ នៅឆ្នាំសិក្សាថ្មីនេះ ដោយសិស្សានុសិស្សទាំងអស់ គ្រាន់តែដាក់ប្រឡងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ និងប្រឡងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នោះសិស្សានុសិស្សអាចនឹងទទួលបានអាហារូបករណ៍រហូតដល់៨០% ក្នុង១ឆ្នាំ៕