(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញជាសហអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រង់ និងអភិវឌ្ឍសហគមន៍ទេសចរណ៍។

កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធទាំងថ្នាក់កណ្ដាល និងថ្នាក់រាជធានី-ខេត្ត អ្នកជំនាញ JICA តំណាងសហគមន៍ រួមទាំងដៃគូជាតិ-អន្តរជាតិផងដែរ៕