(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងរងស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងដាស់តឿន ដល់កងកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ត្រូវយល់ដឹងអំពីសភាពវិវត្តន៍ថ្មីៗ របស់ជាតិ អន្តជាតិ នយោបាយ ច្បាប់ រួមទាំងការប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌថ្មីៗ ដើម្បីដើរឲ្យទាន់សភាពការណ៍ និងការរីកចម្រើន នៃបច្ចេកវិទ្យាថ្មីរបស់ពិភពលោកយើងនេះ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី លើកឡើងបែបនេះក្នុងពិធីដែលលោកបានអញ្ជើញធ្វើបទឧទ្ទេសនាម ស្តីពីការងារអប់រំចិត្តសាស្ត្រឆ្នាំ២០១៧ ដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តក្នុងនោះ ក៏មានវត្តមានមានលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានទាំងអស់ចំនួន១០០នាក់ មកទទួលការអប់រំក្នុងវគ្គបំប៉នជំនាញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងថា «ក្នុងនាមយើងជាកងកម្លាំងត្រូវយល់ដឹង ប្រវត្តិសាស្ត្រ របបដឹកនាំនិមួយៗ របស់ប្រទេសជាតិ ការវិវត្តនៃសភាពការនយោបាយជាតិ និងអន្តរជាតិ ច្បាប់ស្តីពីនិតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីការប្រើប្រាស់អាវុធ ឲ្យត្រឹមត្រូវតាមស្តងដារ បច្ចេកទេស។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តថា គ្រប់កងកម្លាំងទាំងអស់ក្នុងសម័យនេះត្រូវមានចំណេះជំនាញច្បាស់លាស់ និងមានការយល់ដឹងខ្ពស់ដើម្បីបម្រើដល់ជាតិ មាតុភូមិប្រកបដោយឆន្ទះយោធា ច្បាប់ ត្រូវយល់ដឹងពីកាតព្វកិច្ចរបស់របស់ខ្លួន មិនត្រូវ​យកអំណាចតួនាទីទោប្រើប្រាស់ដើម្បីស្វែងរកផលចំណែញដោយខ្លួនឯងប្រាស់ចាក់ តួនាទីរបស់ខ្លួនឡើយ ជាពិសេសត្រូវបម្រើផលប្រយោជន៍រួមដល់ពលរដ្ឋស្របតាមគោលការរាជរដ្ឋាភិបាលកម្ពុជាដែលមានសមត្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកសុខសន្តិភាព សេរីភាព ការអភិអឌ្ឍន៍ លើគ្រប់វិស័យ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ កម្ពុជាយើងសព្វថ្ងៃទទួលបានសន្តិភាពសព្វថ្ងៃនេះ មិនមែនបានមកដោយងាយស្រួលនោះទេ គឺបានមក​ពីការបូជា សាច់ស្រស់ ឈាមស្រស់ របស់ថ្នាក់ដឹកនាំប្រទេសដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខនៃកម្ពុជា៕