(ភ្នំពេញ)៖ ហាង The Street មានទីតាំងស្ថិតនៅលើផ្លូវ៣១៣ ទល់មុខភោជនីយដ្ឋានភូមិស្ទួចបង្កង ក្រោយផ្សារមាន់អាំង ស្ថិតក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាសាខាទី២ ទើបនឹងបើកដំណើការនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោក ជា ចាន់សីហា ជាអ្នកគ្រប់គ្រងទូទៅបានថ្លែងថា The Street មានគោលបំណងមួយពាំនាំយកនូវមុខម្ហូបងាយៗ ភ្លែកៗ របស់ខ្មែរយកវាមកដាក់នៅក្នុងហាង ហើយសម្រាប់បរិយាកាសវិញ ធ្វើឲ្យអារម្មណ៍របស់អតិថិជនគិតថាខ្លួនកំពុងនៅលើចញ្ចើមថ្នល់ ស្ថិតនៅក្នុងផ្លូវឌឿងហែម ដូច្នេះហើយបានជាក្រុមរបស់លោកដាក់ឈ្មោះហាងថា The Street គឺជាហ្រ្វេនក្នុងស្រុក ដោយមិនចំលងពីបរទេស។

លោក ជា ចាន់សីហា បានបន្តថា គ្រប់ម្ហូបនៅ The Street គឺជាម្ហូបបែបខ្មែរពិតៗ ជាគំនិតច្នៃប្រឌិតរបស់កូនខ្មែរពិតដោយប្រើប្រាស់វត្ថុធាតុដើម នៅក្នុងស្រុក ជាមួយសម្តីរួសរាយរាក់ទាក់របស់លោក ជា ចាន់សីហា បានលើកឡើងថា «ក្រុមរបស់លោកបានបង្កើតហាងនេះឡើង​គឺគិតពីបញ្ហាសុខភាពរបស់ភ្ញៀវជាចម្បង»។ ចឹងហើយរាល់មុខម្ហូបទាំងអស់ដែលយើងគិតគូ​រ​ទៅលើបញ្ហាគុណភាព និងរសជាតិ។

ចាប់តាំងពីបើកដំណើរការសាខាទីមួយដែលមានរយៈពេលជិត២ឆ្នាំ The Streetនៅសង្កាត់បឹងកេងកង មានអតិថិជនគ្រប់ស្រទាប់វ័យ តែងតែគាំទ្រនូវស្នាដៃហាង The Street ហើយមុខម្ហូបដែលដែលពិសេសបំផុតសម្រាប់សាខាទី២គឺ ជើងមាន់បំពងខ្ទឹមស ឆ្អឹងចំនីបំពងខ្ទឹមស ស្លាបមាន់បំពងខ្ទឹមស ជើងមាន់ក្រឡុក រឹតតែពិសេសទៅទៀតសម្រាប់បំពេញត្រូវការរបស់អតិថិជន The Street បានបន្ថែមម្ហូបមួយមុខទៀតគឺ ឆ្អឹងស្រួយទ្រូងមាន់បំពងខ្ទឹមស មាននៅ ​The Street តែប៉ុណ្ណោះដោយយកតែឆ្អឹងទ្រូងមាន់ខ្ចីៗ ក្នុងមួយចានតម្លៃតែ១ម៉ឺនរៀលតែប៉ុណ្ណោះ។

លោក ជា ចាន់សីហា បានបន្តទៀតថា នៅហាង The Street«ចាត់ទុកអតិថិជនសំខាន់ជាងអ្វីទាំងអស់ ​គឺលើបញ្ហាសុខភាពរបស់ពួកគាត់ ក៏ដូចសុខភាពរបស់ខ្ញុំដែរ»«អញ្ចឹងបើសិនជាខ្ញុំ Take Care សុខភាពរបស់របស់ពួគាត់បានល្អ គាត់រស់នៅបានអាយុវែង គាត់នឹងត្រឡប់មកគាំទ្រ​ហាងរបស់ខ្ញុំរហូត»។ អញ្ចឹងហើយហាង The Streetផ្តល់តែរបស់ល្អជួយដល់សុខភាព ហាងមិនលក់យកតែប្រាក់ចំណេញទេ​ គឺគិតដល់អតិថិជន។

រាល់មុខម្ហូប និងភេសជ្ជៈនៅក្នុងហាង The Streetមានរស់ជាតិពិសេសភ្លែកពីហាងផ្សេងៗទៀត​ទាំងតម្លៃ និងសេវាកម្មបុគ្គលិកមានភាពរួសរាយរាក់​ទាក់រហ័សរហួនដើម្បីបមម្រើសេចក្តីត្រូវការរបស់អតិថិជនមិនឲ្យខុសបំណងឡើយ មិនតែប៉ុណ្ណោះហាង The Streetមានបន្ទប់ VIP សម្រាប់ឲ្យអតិថិជនជួលធ្វើកម្មវិធីខួបកំណើត និងកម្មវិធីផ្សេងៗទៀតដែលអាចផ្ទុកភ្ញៀវចំនួន២០នាក់ មានតម្លៃសមរម្យ និងមានផាសុខភាពសម្រាប់អតិជនដែលគាំទ្រ The Street។

ទស្សនៈវិស័យដ៏សំខាន់របស់ The Streetគឺផ្តោតសំខាន់ម្ហូបអាហារក្នុងស្រុក វត្ថុធាតុដើមក្នុងស្រុក បន្តស្វែងរកម្ហូបប្លែកៗ របស់ខ្មែរដើម្បីអតិថិជន​បានស្គាល់ថា នេះជាម្ហូបរបស់ខ្មែរពិតមិនចំលងពីបរទេស មិនតែប៉ុណ្ណោះ The Streetចង់ឲ្យជនបរទេសបានស្គាល់នៅម្ហូបខ្មែរ និងរសជាតិស្រាក្រឡុក ភេសជ្ជៈដែលជាស្នាដៃរបស់កូនខ្មែរដែលមានរសជាតិឆ្ងាញ់ពិសារមិនចេះជិនណាយ។

លោក ជា ចាន់សីហា និងក្រុមការងារសូមសំណូមពរដល់អតិថិជនទាំងអស់មេត្តាជួយគាំទ្រហាង The Street ព្រោះជាហ្វ្រេនក្នុងស្រុក ( Local Brand ) ដែលជាស្នាដៃរបស់កូនខ្មែរពិតៗ ឲ្យបានច្រើនកុះករដើម្បីឲ្យសហគ្រិនវ័យក្មេងក្នុងស្រុកមានទឹកចិត្តបន្តស្វែងរកនូវរបស់ថ្មីៗប្លែកៗ ជូនអតិថិជន៕