(ភ្នំពេញ)៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ សាលាហ៊ែរ៉ុដស៍ (HIA) អន្តរជាតិ ត្រូវបានទទួលស្គាល់ថា ជាគ្រឹះស្ថានសិក្សាឯកជនទីមួយ ដែលផ្តល់នូវការអប់រំស្តង់ដារអន្តរជាតិ ស្របតាមបែបអង់គ្លេស និងសឹង្ហបុរី និងកម្មវិធីសិក្សាចំណេះដឹងទូទៅខ្មែរ ដែលមានការទទួលស្គាល់ជាផ្លូការពី ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងមានកម្មវិធីសិក្សាភាសាចិនផងដែរ ។

យោងតាមសេចក្តីប្រកាសន៍ព័ត៌មានរបស់ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ (HIA) នៅថ្ងៃសុក្រនេះបានឱ្យដឹងថា សាលាស្តង់ដារអន្តរជាតិដ៏លេចធ្លោរមួយនេះ បានប្រកាសទទួលចុះឈ្មោះសិស្សានុសិស្សឱ្យចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នេះហើយ សម្រាប់ទាំងកម្មវិធីសិក្សាអន្តរជាតិ IPC បែបអង់គ្លេស និងសឹង្ហបុរី និងកម្មវិធីសិក្សាចំណេះដឹងទូទៅខ្មែរ ក៏ដូចជាកម្មវិធីសិក្សាភាសាចិនផងដែរ ចាប់ពីមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី ៦។

លោក Pascal Ly នាយកប្រតិបត្តិរបស់ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ (HIA) បានថ្លែងថា «តាមរយៈការផ្តល់ជូននូវការអប់រំ ប្រកបដោយគុណភាពខ្ពស់បំផុត សិស្សានុសិស្សរបស់ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ (HIA) ទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស។ យើងបានកំពុងតែអនុវត្តការអប់រំ បែបសតវត្សរ៍ទី២១ ដើម្បីអភិវឌ្ឍជំនាញផ្សេងៗ ទៅដល់សិស្សានុសិស្ស រួមមាន៖ ការគិត ការពិចារណា បច្ចេកទេស និងការសិក្សា ប្រកបដោយភាពជឿជាក់ និងឯករាជ្យ»។

គួរឱ្យកត់សម្គាល់ផងដែរថា សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ (HIA) បានចាប់ផ្តើមបេសកកម្មអប់រំនេះ ត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ ហើយជាមួយ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាល គ្រឹះស្ថានសិក្សាមួយនេះបានពង្រីករហូតដល់ ៣ សាខានៅក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបនូវតម្រូវការអប់រំ របស់សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាល។

សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ (HIA) ផ្តល់នូវកម្មវិធីសិក្សាអន្តរជាតិ IPC បញ្ចូលមុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេសរបស់សឹង្ហបុរី កម្មវិធីសិក្សាចំណេះដឹងទូទៅខ្មែរ ដែលមានការទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងកម្មវិធីសិក្សាភាសាចិនផងដែរ។ លើសពីនេះទៀត សាលាមានផ្តល់នូវកម្មវិធីសិក្សាបន្ថែម ដូចជា៖ កីឡា កម្មវិធីបំនិនជីវិត និងជំនាញផ្សេងៗទៀត ដែលបង្រៀនដោយគ្រូ ជនជាតិដើមដែលមានគុណភាព និងគ្រូខ្មែរដែលមានគរុកោសល្យ ជំនាញវិជ្ជាជីវៈខ្ពស់ មានទេពកោសល្យ និងក្រមសីលធម៌ខ្ពស់ក្នុងការបង្រៀន ដើម្បីធានាឱ្យបាននូវការអប់រំប្រកបដោយគុណភាព។

ដូច្នេះសម្រាប់សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាល ដែលមានបំណងចង់ឱ្យបុត្រធីតាលោកអ្នក ចុះឈ្មោះចូលរៀននៅ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ (HIA) សំរាប់ឆ្នាំសិក្សាថ្មី ដែលចាប់ផ្តើមចូលរៀន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ខាងមុខ សូមប្រញាប់មកចុះឈ្មោះចូលរៀន នៅតាមសាខាទាំង៣ របស់ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ (HIA) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ សាខាទាំង ៣ របស់ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ (HIA) តាមរយៈទូរស័ព្ទលេខ៖
•  សាខាបឹងកេងកង ១ (សម្រាប់មត្តេយ្យសិក្សា) ០២៣ ៩៧៤ ៩៩៩/ ០៦១ ២៩៦ ៦៨៨
•  សាខាបឹងកេងកង ១ (សម្រាប់ថ្នាក់បឋមសិក្សា) ០២៣ ៩៧៣ ៩៩៩/០៧៧ ២៩៦ ៦៨៨
•  សាខាទួលស្វាយព្រៃ (មត្តេយ្យ និង បឋមសិក្សា) ០២៣ ៩៣៦ ៩៩៩/០១០ ២៩៦ ៦៨៨
ឬអ៊ីម៉ែលៈ [email protected] ឬចូលទៅកាន់គេហទំព័រ www.harrods.edu.kh៕