(ភ្នំពេញ)៖ សាលារៀនលំដាប់អន្ដរជាតិ Kaplan ដើមកំណើត ពីសហរដ្ឋអាមេរិក មានសាខា នៅប្រទេសសិង្ហបុរី ដែលផ្ដល់ការសិក្សាជាន់ខ្ពស់ ថ្នាក់ភាសាអង់គ្លេស, ថ្នាក់បរិញ្ញាបត្ររង, បញ្ញាបត្រ, អនុបណ្ឌិត គ្រប់ជំនាញ ដែលល្បីនៅពិភពលោក បានផ្ដល់ជូនឱកាសពិសេស ជូនដល់សិស្ស-និស្សិត កម្ពុជា ដោយរៀនថ្នាក់បរិញ្ញាបត្រ ចំណាយពេលត្រឹមតែ ២ឆ្នាំ-២ឆ្នាំកន្លះប៉ុណ្ណោះ នឹងទទួលបាននូវសមត្ថភាពខ្ពស់ ជាមួយនិងការទទួលបានសញ្ញាបត្រដល់ទៅ២ ដែលទទួលស្គាល់ លំដាប់អន្ដរជាតិ ហើយអាចបន្ដការសិក្សា នៅសាកលវិទ្យាល័យផ្សេងៗទៀតជុំវិញពិភពលោក ។

លើសពីនោះ រាល់និស្សិតកម្ពុជាទាំងអស់ ដែលចង់បន្ដការសិក្សានៅសាលា Kaplan និងផ្ដល់ជូនការបញ្ចុះតម្លៃពិសេស ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ សិស្សានុសិស្ស ចុះឈ្មោះដោយឥតគិតថ្លៃ ពិសេសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នឹងផ្ដល់ជូន នូវឥតគិតថ្លៃ ក្នុងការធ្វើបែបបទ ចុះឈ្មោះចូលរៀន ដែលមានតម្លៃប្រហែល (៥០០ដុល្លារ) រួមទាំងថែមជូន នូវសំបុត្រជិះយន្ដហោះ ទៅសិក្សានៅសាលា Kaplan លើកដំបូងផងដែរ។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនពោធិ៍ចិនតុងខាសាលធីន (Pochentong Consultant ) ដែលឈានមុនគេ ក្នុងការផ្ដល់សេវាសុខភាពនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅបរទេស ក៏បានផ្ដល់ជូន ដល់សិស្សានុសិស្សបន្ថែមទៀត ក្នុងការពិគ្រោះយោបល់ ផ្នែកវិជ្ជសាស្ដ្រ និងការកក់មន្ទីរពេទ្យ សម្រាប់អ្នកជំងឺ ដែលចង់ទៅព្យាបាលនៅប្រទេសសិង្ហបុរីទៀតផង ពិសេសក៏មានសេវា រៀបចំយន្ដហោះ សង្គ្រោះបន្ទាន់ សម្រាប់អ្នកជំងឺ ដែលត្រូវការព្យាបាលភ្លាមៗ នៅប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌាជាដើម។

សិក្សានៅសាលា Kaplan ប្រទេសសិង្ហបុរី ជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សដ៏កម្រ ដែលកម្មវិធីសិក្សា ស្ដង់ដារអន្ដរជាតិ ដើម្បីបង្កើតឱកាសការងារ និងអនាគតភ្លឺស្វាងដល់បុត្រ-ធីតាលោកអ្នក។

គួររម្លឹកថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ សាលាKaplan ប្រទេសសិង្ហបុរី បានបើកសិក្ខាសាលាសិក្សា ជូនដល់សិស្សានុសិស្សកម្ពុជា ប្រមាណជាង២០០នាក់ ដែលរៀបចំដោយ ក្រុមហ៊ុន Pochentong Consultant ដែលប្រព្រឹត្ដទៅ នៅសណ្ឋាគារអ៊ីនធឺខន។

ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 099 27 0007, 086 79 0007 និង016 75 0007 ។