(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់រវាងក្រុមម្ចាស់ផ្ទះគោព្រៃយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា (U23) ប៉ះ U23 ហ្វីលីពីន ចាប់ផ្តើមហើយនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងវគ្គសន្សំពិន្ទុពូល J នៃពានរង្វាន់អាស៊ី AFC U23 Championship 2018។

នេះជាការប្រកួតលើកទី៣ចុងក្រោយ របស់ក្រុម U23 កម្ពុជា និង U23 ហ្វីលីពីន ក្រោមតម្លៃសំបុត្រចូលទស្សនាផ្ទាល់ ១០០០០រៀល និង ៥០០០រៀល។

កម្ពុជា ជាក្រុមលេខ៣ក្នុងពូល J ដោយមាន១ពិន្ទ ក្រៅពីស្មើ ០-០ ពេលជួប U23 ចិន និងចាញ់ U23 ជប៉ុន ២-០ គ្រាដែល U23 ហ្វីលីពីន ហាលអាវមុនគេ ក្រោយចាញ់ជប៉ុន ៨-០ មុនចាញ់ចិន ២-០ ឈរនៅបាតតារាង៕