(ភ្នំពេញ)៖ នៅថ្ងៃទី១៤ សីហា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមជា អធិបតីរួមជាមួយ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃក្រកម្ពុជា និងជាព្រះអគ្គាធិការពុទ្ធិកសិក្សា សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគរុកោសល្យដល់គរុសិស្ស គរុនិស្សិត ទាំងបីកម្រិត ដែលមានចំនួន៥០អង្គ/នាក់ សម្រាប់ឆ្នាំ២០១៧។

ក្នុងនោះមានគ្រូពុទ្ធិកបឋមសិក្សាចំនួន២០អង្គ/នាក់ គ្រូពុទ្ធិកមធ្យមកម្រិតមូលដ្ឋានចំនួន១៥អង្គ/នាក់ គ្រូពុទ្ធិកឧត្តមពង្រៀននៅពុទ្ធិកវិទ្យាល័យចំនួន១០អង្គ/នាក់ និងគ្រូក្របខណ្ឌពុទ្ធិកឧត្តមសិក្សា បង្រៀននៅពុទ្ធិកសាសកលវិទ្យាល័យមានចំនួន០៥អង្គ/នាក់ នៅពុទ្ធិកវីទ្យាល័យព្រះសុរាម្រឹត។

លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម បានថ្លែងនៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលគរុកោសល្យនេះថា យើងបានបង្កើននូវធនធានមនុស្សមួយ ដ៏សំខាន់សម្រាប់វិស័យព្រះពុទ្ធសាសនា ដែលមានអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដឹកនាំរៀបចំបច្ចេកទេសដោយផ្ទាល់ ហើយស្របទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕