(ភ្នំពេញ)៖ ជាមួយនឹងការបង្ហោះរូបទទួលទានអាហារ ជាមួយនាយករដ្ឋមន្រ្តីឡាវ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ បានលើកឡើងនៅលើបណ្តាញសង្គម Facebook ថា ប្រជាពលរដ្ឋរស់នៅសុខសាន្ត ព្រោះយើងមានប្រមុខដឹកនាំដែលយល់ច្បាស់ អំពីតម្លៃសន្តិភាព ហើយតែងរួមសុខរួមទុក្ខជាមួយពលរដ្ឋ គ្រប់កាលៈទេសៈទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋរស់នៅសុខសាន្ត ព្រោះយើងមានប្រមុខដឹកនាំដែលយល់ច្បាស់អំពីតម្លៃសន្តិភាពដែល តែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ ដំណោះស្រាយសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយប្រទេសឡាវដោយ គ្មានការបង្ហូរឈាម កាលពីពេលថ្មីៗនេះគឺបាន បង្ហាញច្បាស់នូវសុច្ឆន្ទៈដ៏ល្អរបស់កម្ពុជា»

សម្តេចតេជោ សែន បានចាត់ទុកការចរចារដោយសន្តិវិធី គឺជាដំណោះស្រាយដ៏ល្អបំផុតដែលរក្សាបាន នូវចំណងមិត្តភាព និងសហប្រតិបត្តិការយូរអង្វែង សម្រាប់ប្រជាជាតិទាំងពីរ។ គុណធម៌ និងការទទួល ខុសត្រូវប្រកបទស្សនៈវិស័យដឹកនាំច្បាស់លាស់នេះហើយ ដែលបានធ្វើឱ្យសម្តេចតេជោ ក្លាយជា មេដឹកនាំដ៏មានឥទ្ធិពលម្នាក់នៅក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរដែលបានគាំទ្រ និងចូលរួមក្នុងការថែ រក្សាការពារសន្តិភាព ដើម្បីយើងទាំងអស់គ្នាកាន់តែមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចម្រើនទៅមុខ៕