(បាត់ដំបង)៖ ដោយសារតែទីផ្សារលក់សណ្តែកផ្កាយ មានតម្លៃខ្ពស់កាន់តែល្បីល្បាញស្ទើរគ្រប់ខេត្តក្រុង ដៃគូរចែកចាយជាច្រើននាក់ បាននាំគ្នាមកទស្សកិច្ចស្វែងយល់ ពីសង្វាក់ផលិតកម្មជុំវិញសណ្តែកផ្កាយ ដែលផ្តើមចេញពីខេត្តបាត់ដំបង ទាំងអ្នកដាំ អ្នកលក់ និងសិប្បកម្មវេចខ្ចប់ផងដែរ។ នៅខេត្តបាត់ដំបងមានក្រុមហ៊ុនមួយឈ្មោះថា សាន់នី ជាក្រុមហ៊ុនធំចែកចាយធំនៅខេត្តបាត់ដំបង។

នៅក្នុងទស្សនកិច្ចសិក្សាស្វែងយល់នេះដែរ ក្រុមហ៊ុនសាន់នី បានអញ្ជើញដៃគូរចែកចាយ ដែលអញ្ជើញមកពីបណ្តាខេត្ត-រាជធានីភ្នំពេញ ទាំងអស់ចូលទស្សនា ទីស្នាក់ការកណ្តាល ក្រុមហ៊ុនសាន់នី នៅក្នុងខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ដើម្បីស្វែងយល់ពីសង្វាក់ផលិតកម្មមួយចំនួន ដែលជាហេតុធ្វើឲ្យ សណ្តែកផ្កាយនេះ មានទីផ្សារលក់បានក្នុងតម្លៃខ្ពស់ ធ្វើឲ្យកសិករដំណាំសណ្តែកផ្កាយ បានប្រាក់ចំណូលច្រើនលែងព្រួយបារម្មណ៍ពីទីផ្សារលក់ចេញទៀតហើយ។

លោក ង៉ោ ប៊ុណ្ណាវត្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សាន់នីខេធីអិមអិល ឯ.ក SANNY KTMLM CO LTD បានបញ្ជាក់ប្រាប់ដល់ប្រតិភូទាំងអស់ថា ហេតុផលដែលផលិតផល សណ្តែកផ្កាយនេះមានទីផ្សារលក់ចេញនេះ គឺផ្តើមចេញពីកូនខ្មែរសុទ្ធសាធ ពុំមានពាក់ព័ន្ធវិនិយោគបរទេសណាមួយឡើយ។ ក្រុមហ៊ុននេះ បានដាក់ពាក្យស្លោកខ្លួនឯងថា ខ្មែរអ្នកដាំ ខ្មែអ្នកផលិត ខ្មែររួមគិត ខ្មែររួមធ្វើ ខ្មែរទទួលផលរួម។

លោកបានបន្តថា ដោយក្រុមហ៊ុនរបស់លោក គឺមានស្ថាបនិក៥នាក់ ជាអ្នកបង្កើតឡើង និងបានទទួលទិញទិន្នផលពីកសិករ តាមកិច្ចសន្យាមានកំណត់ពី៣ទៅ៥ឆ្នាំ ម្តងក្នុងតម្លៃថេរ ១គីឡូ៧ពាន់រៀល ទោះជាតម្លៃទីផ្សារសេរីឡើង ឬចុះ ក្រុមហ៊ុនលោកក៏ទិញក្នុងតម្លៃតាមកិច្ចសន្យាដដែល ដោយយកសណ្តែកផ្កាយនេះ មកផលិតយកប្រេងច្រកដបវេចខ្ចប់ មានអនាម័យស្តង់ដារដោយមិនមានដាក់លាយសាធាតុជាតិគីមីអ្វីទេ ហើយយកទៅលក់ដុំចែកចាយឲ្យដៃគូរយកទៅលក់បន្ត។

លោកបានបញ្ជាក់ថា អត្ថប្រយោជន៍ក្នុងប្រេងសណ្តែកផ្កាយនេះ គឺពិភពលោកបានទទួលស្គាល់ថា សម្បូរណ៍ដោយ OMEGA 3,6,9 Fiber , Vitamins, Protain សម្រាប់ព្យាបាលជម្ងឺដូចជា៖ ជម្ងឺទឹកនោមផ្អែម, បន្ថយជាតិស្ករក្នុងឈាម, បំផ្លាញជាតិខ្លាញ់អាក្រក់ និងជាតិពុលពីក្នុងខ្លួនយើង, បន្ថយសម្ពាធឈាម, ទប់ស្កាត់ការរលាក និងជម្ងឺមហារីគ្រប់ប្រភេទ ។ល។ ប្រេងសណ្តែកផ្កាយនេះ គឺជាប្រេងធម្មជាតិ១០០% គ្មានលាយជាតិគីមីនោះទេ ដោយគុណប្រយោជន៍ទាំងនេះ ហើយទើបអ្នកជម្ងឺងាកមកប្រើព្យាបាលបែមធម្មជាតិវិញ។

មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនសាន់នី បានផ្តល់កម្រៃចំណេញប្រាក់លើកទឹកចិត្តពីប្រព័ន្ធបណ្តាញទីផ្សារទំនើបដល់អ្នកទិញថែមទៀតផង (ទិញប្រេង១ដប ចំណេញបានផល ប្រយោជន៍ដល់ទៅ២ សម្រាប់អតិថិជន គឺបានយកទៅព្យាបាលជម្ងឺខ្លួន និងបានចំណេញប្រាក់ផង)។

ដៃគូរទាំងអស់ដែលមកទស្សកិច្ចនេះបានសាកសួរ ដល់កសិករដំណាំសណ្តែកផ្កាយពីដំណើរការផ្សេងៗ អំពីបច្ចេកទេសដាំដុះចុះទៅដល់ផ្ទាល់នៅចម្ការតែម្តង នាឱកាសនោះកសិករក្នុងសហគមន៍មានមោទនៈភាពណាស់ដែលពួកគាត់បានជោគជ័យ លែងខ្វល់ពីទីផ្សារលក់ទៀតហើយ។