(ភ្នំពេញ)៖ អ្នកគាំទ្រកម្ពុជាគ្រប់រូបអាចតាមដានលទ្ធផល និងទស្សនាការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិយុវជន អាយុក្រោម ២២ឆ្នាំកម្ពុជា ប៉ះក្រុម U22 ហ្វីលីពីនម៉ោង ៧៖៤៥នាទីយប់នេះនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017។

U22 កម្ពុជា ត្រូវលេង៥ប្រកួតវគ្គសន្សំពិន្ទុក្នុងពូល B ទល់នឹងក្រុម U22 វៀតណាម U22 ឥណ្ឌូនេស៊ី U22 ទីម័រខាងកើត U22 ហ្វីលីពីន និង U22 ម្ចាស់ការពារមេដាយមាស ថៃតាមរយៈកញ្ចប់ទូរទស្សន៍ Rasmey Hang Meas HDTV។

ចង់ដឹងថាតើក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាយើងអាចធ្វើបានល្អយ៉ាងណានៅរាត្រីនេះ? ដូច្នេះកុំភ្លេចតាមដានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទាំងអស់គ្នា នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV ចាប់ពីម៉ោង ៧៖៤៥ នាទីយប់នេះតទៅ។

មហាព្រឹត្តិការណ៍ SEA Games លើកទី២៩ដ៏អស្ចារ្យ ដែលប្រជាជនទូទាំងអាស៊ីអាគ្នេយ៍ជាង៦០០លាននាក់ បានរង់ចាំជាយូរមកហើយនោះគឺ ព្រឹត្តិការណ៍មានរយៈពេល ២ឆ្នាំម្តងនឹងប្រព្រឹត្តឡើងនៅឯទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕