(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នៅតែបន្តកិច្ចសហការជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខ។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានលើកឡើងនាឱកាសលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ទទួលជួបជាមួយលោក ម៉ាសាតូ អូតាកា អគ្គនាយករងនៃការិយាល័យ គោលនយោបាយបរទេសជប៉ុន និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុក កិច្ចការអង្គការសហប្រជាជាតិ នាទីស្ដីការ គ.ជ.ប។

លោកប្រធាន ស៊ិក ប៊ុនហុក បានបញ្ជាក់ថា មកពេលនេះ គ.ជ.ប បានទទួលយកអ្នកជំនាញការ JICA របស់ជប៉ុនចំនួន ៤នាក់ហើយ ដែលកំពុងបម្រើការងារនៅទីស្ដីការ គ.ជ.ប ផ្ទាល់។

លោកបន្តថា បន្ទាប់ពីធ្វើកំណែទម្រង់ការបោះឆ្នោត ភាគីជប៉ុនបានចូលមកជួយ គ.ជ.ប ម្ដងទៀត ដោយផ្ដល់ទាំងអ្នកជំនាញការ ថវិកា និងសម្ភារចុះឈ្មោះបោះឆ្នោត នៅនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ជួយអប់រំអ្នកបោះឆ្នោត រួមទាំងការផ្ដល់អនុសាសន៍មួយចំនួន លើបទបញ្ជា និងនីតិវិធីចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ តាមប្រព័ន្ធកុំព្យួទ័រ៕

សូមអានខ្លឹមសារក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖