(ក្រចេះ)៖ គណៈបញ្ជាការឯកភាពក្រុងក្រចេះ សហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានធ្វើការចុះបង្ក្រាបបទល្មើសជលផល ដែលជនខិលខូចមួយចំនួន លួចធ្វើនេសាទខុសច្បាប់នៅក្នុងបឹងរំលាច។ ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅចំនុចបឹងរំលាច ស្ថិតនៅសង្កាត់អូរឬស្សី សង្កាត់រការកណ្ដាល ក្រុងក្រចេះ។

លោក សៀង គិន នាយខណ្ឌរដ្ឋបាលជលផល ខេត្តក្រចេះ បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបបទល្មើសនេសាទនោះ កម្លាំងចូលរួមសហការជាមួយខណ្ឌរដ្ឋបាលខេត្តក្រចេះ, គណៈបញ្ជាការឯកភាពក្រុងក្រចេះ,​ នគរបាលប៉ុស្ដិ៍រដ្ឋបាលរការកណ្ដាល, ប៉ុស្ដិ៍រដ្ឋបាលអូរឬស្សី និងសហគមន៍នេសាទរការកណ្ដាល។

លោក បន្ដថា ក្នុងនោះធ្វើការដកហូតវត្ថុតាងបានរួមមាន៖ លូស្បៃមុងចំនួន៣៤មាត់លូ, របាំងស្បៃមុងចំនួន៣៤ខ្សែប្រវែង១៧០០ម៉ែត្រ, បង្គោលឬស្សីឃ្លៃចំនួន៤៤២បង្គោល, និងចាក់លែងកូនត្រីចូលទៅក្នុងបឹងរំលាចវិញចំនួន២៥គីឡូក្រាម​ និងដុតបំផ្លាញឧបករណ៍នេសាទ ដែលដកហូតបាននៅនឹងកន្លែងតែម្ដង។

លោក សៀង គិន នាយខណ្ឌ បានបញ្ជាក់ថា រដូវនេះ ជារដូវបឹតឡូនេសាទ ដែលត្រូវហាមឃាត់ ហើយលោកនិងដឹកនាំកម្លាំង បន្តចុះបង្ក្រាបឲ្យដូចភ្លៀងរលឹមផងដែរ៕