(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៦ ខែសហា ឆ្នាំ២០១៧នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុងការងារលទ្ធកម្ម ចុះពិនិត្យ និងប្រគល់ទទួលផ្លូវមួយបេតុងខ្សែប្រវែង៤៦០ម៉ែត្រ ទទឺង៧ម៉ែត្រ កំរាស់០,១៥ ម៉ែត្រ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមូលនិធិក្រុងប៉ោយប៉ែត។

លោក ង៉ោ ម៉េងជ្រួន បានថ្លែងថា ផ្លូវបេតុងមួយខ្សែនេះ បានផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើររបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ចរាចរណ៍ប្រចាំថ្ងៃ។

ក្រោយពីផ្លូវមួយខ្សែនេះ បានស្ថាបនារួចរាល់ យើងសង្កេតឃើញ ទឹកមុខរបស់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ មានភាពស្រស់ស្រាយសប្បាយរីករាយអបអរសាទរនូវសមិទ្ធផលថ្មីមួយនេះយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងយកចិត្តទុកដាក់គិតគូរសុខទុក្ខ និងជីវភាព៕