(បន្ទាយមានជ័យ)៖ លោក​ឧត្ដមសេនីយ៍ឯក សេង សុង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ ​អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយស្ដីពីការធ្វើបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ដល់អាវុធហត្ថខេត្តបន្ទាយមានជ័យ។

​ពិធីនេះប្រារព្ធឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី​ លោក​ឧត្ដមសេនីយ៍ទោ សូវ ពុទ្ធា នាយរងសេនាធិការ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មការបញ្ជីសារពភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ, លោក​ឧត្តមសេនីយ៍ត្រី វ៉ា ជឿន ស្នងការរង ស្នងការដ្ឋានភស្ដុភារ និងជាសមាជិកគណៈកម្មការបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, ​​មេបញ្ជាការរងកងរាជអាវុធហត្ថ​ ខេត្តបន្ទាយមានជ័យ និងលោកប្រធាន អនុប្រធានមន្ទីរ ព្រមទាំងនាយការិយាល័យ​ពាក់ព័ន្ធ​ទៀតផងដែរ។

​​លោកឧត្ដមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណា ​មេបញ្ជាការ​អាវុធហត្ថខេត្ត បានធ្វើសេចក្ដីរាយការណ៍ស្ដីពីការចុះបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ របស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ផងដែរ។

ជាមួយគ្នានោះ លោកឧត្ដមសេនីយ៍ឯក សេង សុង មេបញ្ជារការរង និងជាប្រធានគណ:កម្មការបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានមិតសំណេះសំណាល និងណែនាំស្ដីពីការចុះបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ដល់អាវុធហត្ថទាំងអស់ឲ្យមានការយល់ដឹងបន្ថែមទៀត។

ជាកិច្ចបញ្ចប់លោក​ឧត្ដមសេនីយ៍ទោ សូវ ពុទ្ធា ​បានឡើងធ្វើការណែនាំស្ដីពីនីតិវិធី នៃការចុះបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ របស់កងរាជអាវុធហត្ថទូទាំងប្រទេស ដោយលោកបញ្ជាក់ថា​ ការចុះបញ្ជីសារពើភ័ណ្ឌ គឺសំដៅទៅលើចលនទ្រព្យ និងអចលនទ្រព្យរបស់កងរាជអាវុធហត្ថ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងឲ្យស្របតាមនីតិវិធីរបស់រដ្ឋ៕