(កូឡាឡាំពួរ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បន្តចាញ់ក្រុម U22 វៀតណាម ៤-១ វគ្គសន្សំពិន្ទុនៃពូល B នៃព្រឹត្តិការណ៍កីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ីដែលទើបបញ្ចប់មុននេះ។

នេះជាការបរាជ័យលើកទី២ ក្រោយថ្ងៃបើកឆាកកម្ពុជាបានចាញ់ U22 ហ្វីលីពីន ២-០ មុនមកចាញ់វៀតណាម ៤-១ ដោយអាចរកបានតែ១គ្រាប់ប៉ុណ្ណោះដោយបាល់ប៉េណាល់ទីនៅនាទីទី៨៣ ពីការស៊ុតបានសម្រេចដោយកីឡាករពាក់ លេខ៣ នេន សុធារ័ត្ន។

៣គ្រាប់របស់វៀតណាម កើតឡើងនៅនាទីទី៤៥+២ នាទីទី៧០ នាទីទី៧៥ និងនាទីទី៧៦ ដែលជាជ័យជំនះលើកទី២ របស់ពួកគេ បន្តគ្រប់គ្រងកំពូលតារាងជាប់។

១ប្រកួតបន្ទាប់របស់កម្ពុជាត្រូវជួបក្រុមការពារមេដាយមាសថៃ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ខណៈវៀតណាមត្រូវ ជួបហ្វីលីពីន៕