(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ នៅស្នាក់ការអង្គការសហប្រជាជាតិ នៅរាជធានីភ្នំពេញ បានកំពុងធ្វើសន្និសីទកាសែត បញ្ជាក់ពីលទ្ធផល នៃដំណើរទស្សនកិច្ច រយៈពេល១០ថ្ងៃ​ មុនចាកចេញពីប្រទេសកម្ពុជា។

សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត បានធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាលើកទី៤ ដែលមានរយៈពេល១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ។ អំឡុងទស្សនកិច្ចលើកនេះ លោកស្រីបានជួបជាមួយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្ស គណបក្សប្រឆាំង រួមទាំង សង្គមស៊ីវិលមួយចំនួនទៀតផងដែរ៕