(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ បានឃាត់រថយន្តស៊េរីទំនើបអត់ពន្ធចំនួន៣គ្រឿង ក្នុងភូមិសាស្រ្ត ខណ្ឌទួលគោក និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងធ្វើការបង្ក្រាបដូចភ្លៀងរលឹម។ ជាមួយគ្នានេះ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមឲ្យម្ចាស់យានយន្តដែលមិនទាន់បង់ពន្ធ មេត្តាចូលមកបំពេញកាតាព្វកិច្ចពន្ធអាករ គ្រប់យានយន្ត និងទំនិញទាំងអស់ដែលនាំចូលមកពីបរទេស៕