(កំពង់ស្ពឺ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ បាននាំយកព្រះរាជអំណោយ របស់ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះជាណាចក្រកម្ពុជា មកចែកជូនប្រជាពលរដ្ឋចំនួន៤៩៨គ្រួសារ ស្ថិតក្នុងភូមិត្រពាំងថ្នល ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋគ្រួសារទទួលបាន អង្គរ៥០គីឡូក្រាម មី១កេះ និងថវិកា៥ម៉ឺនរៀល។ នៅក្នុងឱកាសនោះ សម្តេចចៅហ្វាវាំង គង់ សំអុល បានពាំនាំព្រះរាជបន្ទូលបណ្តាំសាកសួរសុខទុក្ខ ចំពោះកូនចៅ ប្រជារាស្ត្ររបស់ព្រះអង្គទាំងអស់ពីចម្ងាយដោយក្តីនឹករលឹកផងដែរ៕