(ភ្នំពេញ)៖ ស្រ្តីម្នាក់ជាមុខសញ្ញាចាស់ដើរលួចកាបូប នៅក្នុងផ្សារអូប្ញស្សី ត្រូវសន្តិសុខផ្សារឃាត់ខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចខណ្ឌ៧មករា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នេះ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ ភិន នី អាយុ៣៨ឆ្នាំ មុខរបមិនពិតប្រាដក មានលំនៅស្រុកត្រាំកត់ខេត្តតាកែវ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានគេបានឃើញស្រ្តីជនសង្ស័យ បានដើរចុះឡើងដោយបម្រុងធ្វើសម្មភាព លួចយកទូរស័ព្ទដៃ តែត្រូវប្រជាពលរដ្នដែលនៅកន្លែង ដោយឃើញដូចនោះក៏នាំ គ្នាស្រែកឆោឡោឡើង និងត្រូវសន្តិសុខនៅក្នុងផ្សារអូឬស្សី ដេញចាប់ភ្លាមៗផងដែរ ទើបប្រគល់ឲ្យសមត្ថកិច្ច៕