(ភ្នំពេញ)៖ បុរីភ្នំពេញថ្មី-គំរោងថ្មី ដឹហាម៉ូនីវីល្ល  ផ្តល់ការបញ្ចុះតម្លៃពិសេសដល់ទៅ២% សម្រាប់អតិថិជនដែលកក់ផ្ទះវីឡា ណាមួយក្នុង គំរោងថ្មី ដឹហាម៉ូនីវីល្ល ត្រឹមដំណាច់ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះប៉ុណ្ណោះ ។

គំរោងដែលស្របតាមស្តង់ដារមិនធ្លាប់មាននេះ ក្រុមហ៊ុនបានខិតខំរៀបចំឡើងដោយជ្រើសរើសយក ទីតាំងសម្រាប់លក់ដែលមានភូមិសាស្ត្រល្អ តាមបណ្តោយផ្លូវ ៥៩៨ ឬ ផ្លូវ លោក ជាសុផារ៉ា ដែលមានចំងាយ ប្រមានត្រឹមតែ១គីឡូមែត្រ ពីរង្វង់មូលខេមកូស៊ីធី ឬ១.៥គីឡូម៉ែត្រ ពីផ្សារទំនើបអីអនម៉លទី២ ជាពិសេសគំម្រោងនេះស្ថិត នៅក្នុងតំបន់ដែលមានការអភិវឌ្ឍ យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន និងពេលខាងមុខ។

ក្រុមហ៊ុនបានរៀបចំតាមមាត្រដ្ឋាន លំនៅដ្ឋានរស់នៅដ៏ល្អរួចជាស្រាច់ដោយមានការ ចាក់ផ្លូវបេតុងធំទួលាយ តភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលអមទៅដោយសួនច្បារ មានដើមឈើធំៗស្រស់បំព្រង និង ហេដ្ឋារចនាសម្ព័ន្ធមានសភាពធំទូលាយ។

បុរីភ្នំពេញថ្មី-ដឹហាម៉ូនីវីល្ល មានលក់ ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាឃ្វីន និង វីឡាឃ្វីនB។ រួសរាន់ឡើង!  ទំនាក់ទំនងទូរស័ព្ទលេខ 012 933666,  012719559, 097 8157777,  010240123៕