(កូឡាឡាំពួរ)៖ ការប្រកួតកីឡាស៊ីហ្គេម(SEA Games 2017) លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានប្រារព្ធពិធីបើកការប្រកួតផ្លូវការហើយ កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីប្រតិភូ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំង ១១ប្រទេស ដែលចូលរួមប្រកួតក្នុងមហាព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ក្នុងនោះក៏មានវត្តមានក្រុមអត្តពលិកកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្រោយពិធីបើកការប្រកួតផ្លូវការគិតត្រឹមយប់ថ្ងៃទី១៩ ខែសីហាដដែល ក្រុមអត្តពលិម្ចាស់ផ្ទះម៉ាឡេស៊ី បាននឹងកំពុងរក្សាតំណែងកំពូលតារាងប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ បន្ទាប់ពីពួកគេដណ្ដើមបានមេដាយសរុប ១៦គ្រឿង មានមេដាយមាស៧ ប្រាក់៤ និងសំរឹទ្ធ៥ តាមក្រោយដោយក្រុមអត្តពលិកសិង្ហបុរី ដណ្ដើមបានមេដាយសរុប ៩ គឺមានមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ៣ ។ ចំណែកថៃ បានរំកិលខ្លួនមកឈរលេខ៣ ហើយ ក្រោយដណ្ដើមបានមេដាយសរុប ៧គ្រឿង មានមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ១ ។ រីឯកម្ពុជា នៅតែរក្សាមេដាយសំរឹទ្ធ ២គ្រឿងក្នុងដៃដដែរ ។

សូមទស្សនាទិដ្ឋភាពនៃពិធីបើកការប្រកួតមហាព្រឹត្តិការណ៍កីឡាប្រចាំតំបន់ ២ឆ្នាំម្ដងដូចខាងក្រោម៖