(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧នេះ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងអំឡុងសប្តាហ៍នេះ ចំនួន១០ ដើម្បីផ្សាយជូនលោកអ្នក៖

១៖ ស្របពេល NDI កំពុងក្លាយជាប្រធានបទជជែកគ្នាលើបញ្ហាមិនបានចុះបញ្ជីការនៅក្រសួងការបរទេស, ស្រាប់តែអគ្គនាយកដ្ឋានពន្ធដារប្រកាសថា អង្គការមួយនេះក៏មិនបានចុះបញ្ជីព​ន្ធដារដែរ ! (ចុចអាន)

២៖ អគ្គនាយកពន្ធដារ លោក គង់ វិបុល អះអាងថា កាសែត Cambodia Daily នឹងអាចបិទ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិ បើសិនមិនបង់ពន្ធជូនរដ្ឋ​(ចុចអាន)

៣៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជីជាទង្វើខុសច្បាប់ ផ្អែកតាមច្បាប់ NGO កម្ពុជា (ចុចអាន)

៤៖ NDI មិនហ៊ានផ្តល់របាយការណ៍ចំណូលចំណាយខ្លួនដើម្បីបង្ហាញពីតម្លាភាព ខណៈអ្នកវិភាគឯករាជ្យមួយចំនួនអះអាងថា NDI កំពុងធ្វើសកម្មភាពបំពានច្បាប់ (ចុចអាន)

៥៖ អភិបាលរាជធានីភ្នំពេញ បង្កើតគណៈបញ្ជាការស្រាល សម្រាប់ដោះស្រាយបញ្ហានានា នៅថ្ងៃប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) (ចុចអាន)

៦៖ GMAC និងក្រសួងការងារ ដាក់ផែនការថ្មីគិតពីសុវត្ថិភាពលើការធ្វើដំណើរ របស់កម្មករ-កម្មការនី ដោយប្តូរពីរថយន្តធម្មតាទៅរថយន្តក្រុង (ចុចអាន)

៧៖ ធនាគារជាតិនៃកម្ពុជា ព្រមានចាត់វិធានការក្តៅ ពិន័យប្រាក់ប្រមាណ១០ម៉ឺនដុល្លារ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលមិនគោរពតាមច្បាប់ (ចុចអាន)

៨៖ ធនាគារជាតិនៃកម្ពុជា ផាកពិន័យ៤០០លានរៀល ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ១នៅកម្ពុជា ដែលមិនគោរពតាមអនុលោមច្បាប់ និងបទប្បញ្ញាតិ្តធនាគារ (ចុចអាន)

៩៖ សម្តេចតេជោ ហ៊ុន សែន ហៅអ្នកប្រមាថធ្ងន់ធ្ងរដល់សម្តេចថាជាពួក «តិរច្ឆាន» ដែលមិនអាចអត់ឱនឱ្យបាន (Video inside) (ចុចអាន)

១០៖ សម្តេចតេជោ ហ៊ុន សែន ហាមប្រាមមិនឱ្យកីឡាករខ្មែរ ប្រើប្រាស់សារធាតុជំនួយកម្លាំង ឬសារធាតុញៀន ពេលចេញទៅប្រកួត (Video inside) (ចុចអាន)