(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា ប្រសិនបើមានប្រធានស័ក្តិ ដូចជាភ្លៀងធំ នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះ គណៈមេប្រយោគ ប្រធានមណ្ឌល និងអនុរក្ស អាចពន្យារពេលចែកក្រដាសវិញ្ញាសាសរសេរ ៣០នាទីបាន ក្រោយសំឡេងជួងចាប់ផ្ដើម ប៉ុន្តែមិនអនុញ្ញាតឲ្យពន្យារពេល ប្រមូលវិញ្ញាសានីមួយៗឡើយ។

បើតាមក្រសួងអប់រំ បើគ្មានករណីប្រធានស័ក្តិកើតឡើងទេ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ គឺបេក្ខជនអាចទៅយឺតយ៉ាងយូរបំផុត ១៥នាទី ក្រោយជួងចាប់ផ្ដើមវិញ្ញាសាសរសេរ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ៖