​(ភ្នំពេញ)៖ ​​នៅព្រឹកថ្ងៃទី០១ នៃការប្រឡងបាក់ឌុបនេះ ត្រូវបានបញ្ចប់ជាស្ថាពរ ដោយ២មុខវិជ្ជាសម្រាប់ថ្នាក់វិទ្យាសាស្ដ្រនិង២មុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ដ្រសង្គម។​

បន្ទាប់ពីបញ្ចប់ការប្រឡងមុខវិជ្ជាទី២នេះ បេក្ខជននឹងត្រូវឈប់សម្រាក ដើម្បីទទួលទានអាហារថ្ងៃត្រង់ រង់ចាំការប្រឡងនៅម៉ោង២រសៀល ដែលត្រូវប្រឡង២មុខវិជ្ជាផងដែរ។

សម្រាប់ការប្រឡងថ្ងៃទី១ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ពេលរសៀលរួមមាន៖

ចំពោះថ្នាក់វិទ្យាសាស្ត្រ មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖

* ពេលរសៀល
+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៣៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា គីមីវិទ្យា (រយៈពេល៩០នាទី)។
+ ចាប់ពីម៉ោង ៤៖០០នាទី ដល់ម៉ោង ៥៖០០នាទី​ ត្រូវប្រឡងមុខវិជ្ជា ភាសាបរទេស (រយៈពេល៦០នាទី)។

ចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖

* ពេលរសៀល

+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៣៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ភូមិវិទ្យា (រយៈពេល៩០នាទី)។
+ ចាប់ពីម៉ោង ៤៖០០នាទី ដល់ម៉ោង ៥៖០០នាទី​ ត្រូវប្រឡងមុខវិជ្ជា ភាសាបរទេស (រយៈពេល៦០នាទី)។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕