(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានបង្ក្រាបកន្លែងកាត់តរថយន្តខុសច្បាប់ និងឃាត់បានរថយន្តកាត់តចំនួន៣គ្រឿង ព្រមទាំងគ្រឿងបង្គុំសម្រាប់ដំឡើងរថយន្តមួយចំនួនទៀត ដែលការបង្ក្រាបនេះ បានធ្វើឡើងក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមអំពាវនាវឲ្យអ្នកប្រកបរបរដំឡើងរថយន្តកាត់ត ត្រូវបញ្ឈប់សកម្មភាពល្មើសច្បាប់នេះជាបន្ទាន់ ព្រោះការប្រើប្រាស់រថយន្តកាត់តនេះ នាំឲ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សុវត្ថិភាពអ្នកប្រើប្រាស់ និងប៉ះពាល់ដល់ប្រាក់ពន្ធផងដែរ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមឲ្យអ្នកប្រើប្រាស់ប្រុងប្រយ័ត្នពេលទិញរថយន្ត ហើយសមត្ថិកិច្ចនឹងចុះបង្ក្រាបជាបន្តបន្ទាប់។

សូមបញ្ជាក់ថា នៅពេលនាំចូល ឈ្មួញបានបន្លំថា រថយន្តកាត់តជាគ្រឿងបន្លាស់៕