(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្មីៗនេះ បានចេញព្រះរាជក្រឹត្យមួយ ដោយតែងតាំង នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ទៅជាអនុប្រធានទី២ នៃលេខាធិការរដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន។

ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានការក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖