(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ ត្រូវបានគេនិយាយតៗគ្នាថា ជាសាកលវិទ្យាល័យដែលលេចធ្លោជាងគេ នៅកម្ពុជា។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ថា ហេតុអ្វីបានជាសាកលវិទ្យាល័យមួយនេះ មានភាពលេចធ្លោនិងមានការទទួលស្គាល់​ជាសាកលវិទ្យាល័យ​ឈានមុខគេខាងគុណភាពអប់រំនៅកម្ពុជា ខាងក្រោមជាចំណុចដែលត្រូវស្វែងយល់អំពី AUPP។

• AUPP ជាសាកលវិទ្យាល័យបែបអាមេរិកដំបូងនៅកម្ពុជា។ កម្មវិធីសិក្សានៅសាកលវិទ្យាល័យ AUPP ត្រូវបានរៀបចំ និងចងក្រងឡើងដោយសាកលវិទ្យាល័យដៃគូ នៅសហរដ្ឋអាមេរិក។ កម្មវិធីសិក្សានៅ AUPP គឺដូចគ្នាបេះបិតទៅនឹងកម្មវិធីសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។

• AUPP ជាគ្រឹះស្ថានឧត្តមសិក្សាទី១ នៅកម្ពុជា ដែលផ្តល់ជូននិស្សិតនូវកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degrees) ជាមួយសាកលវិទ្យាល័យអាមេរិក មានដូចជាសាកលវិទ្យាល័យរដ្ឋហ្វតហេយស៍ (FHSU) និងសាកលវិទ្យាល័យអារីហ្សូណា (UA)។ កម្មវិធីសិក្សានេះអនុញ្ញាតឱ្យនិស្សិត AUPP ទទួលបានសញ្ញាបត្រពីរ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅ AUPP ដែលសញ្ញាបត្រមួយ ចេញដោយ AUPP និងសញ្ញាបត្រមួយទៀត ចេញដោយសាកលវិទ្យាល័យរដ្ឋហ្វតហេយស៍ (FHSU) ឬសាកលវិទ្យាល័យអារីហ្សូណា (UA)។

• សាស្រ្តាចារ្យជាង ៩០% នៅ AUPP ជាជនជាតិអាមេរិកាំង មានកម្រិតសិក្សាថ្នាក់បណ្ឌិត ហើយមានបទពិសោធន៍បង្រៀននៅតាមបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា និងបណ្តាប្រទេសអភិវឌ្ឍន៍ជាច្រើនទៀត។

• AUPP បានប្រារព្ធពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភីជំនាន់ទី១ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ ១០០ % ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ បានទទួលការងារនៅក្រុមហ៊ុន និងស្ថាប័នធំៗ និងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អូស្រ្តាលី នូវែលហ្សេឡង់ ហើយភាគច្រើនទទួលបានអាហារូបករណ៍។

• តាមរយៈកិច្ចសហប្រតិបត្តិការអប់រំលើកម្មវិធីសញ្ញាបត្រពីរ (Dual Degrees) សាកលវិទ្យាល័យអារីហ្សូណាបានសម្រេចបង្កើតសាខាខ្លួននៅក្នុងសាកលវិទ្យាល័យ AUPP តែម្តង។

• និស្សិត AUPP ទទួលមានឱកាសចុះកម្មសិក្សាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ AUPP បានបញ្ជូននិស្សិតទៅបំពេញកម្មសិក្សានៅតាមក្រុមហ៊ុន និងស្ថាប័នធំៗនិងកំពូលៗនៅបរទេស ដូចជានៅសហរដ្ឋអាមេរិក បារាំង ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរីជាដើម និងជាពិសេសនៅអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក និងអង្គការយូណេស្កូនៅទីក្រុងប៉ារីស។

• អគារសិក្សាថ្មីរបស់ AUPP ជាអគារសិក្សាសាកលវិទ្យាល័យធំ ហើយប្រណីតជាងគេនៅកម្ពុជា ដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ និងបរិក្ខាររូបវ័ន្តសំបូរបែប ដែលអំណោយផលដល់ការសិក្សារបស់និស្សិត។

• AUPP ផ្តល់ឱកាសដល់និស្សិតក្នុងការចូលរួមកម្មវិធីផ្សេងៗ ដូចជាក្លឹបសិក្សាជាច្រើន សមាជិកការដឹកនាំសមាគមនិស្សិត កម្មវិធីចុះជួយសង្គមផ្សេងៗ ដូចជាកម្មវិធីបង្រៀនភាសាអង់គ្លេស កម្មវិធីបង្រៀនថ្នាក់ត្រៀមប្រឡងបាក់ឌុប និងដំណើរទស្សនកិច្ចសិក្សាជាដើម។

• និស្សិត AUPP ទទួលបានឱកាសក្នុងការប្រកួតប្រជែងដណ្តើមជ័យលាភីជាលក្ខណៈជាតិនិងអន្តរជាតិ។
កន្លងមក និស្សិត AUPP បានឈ្នះជ័យលាភីពីការប្រកួតដូចជា៖ ការប្រកួតទីផ្សារមូលបត្ររបស់ធនាគារ CIMB កម្មវិធីប្រកួត BMC Startup Accelerator កម្មវិធីប្រកួត Cellcard Lab កម្មវិធីប្រកួត Smartstart Young Innovator Program និងកម្មវិធីប្រកួត Go Ahead Challenge របស់ធនាគារ Maybank។

សម្រាប់សិស្សានុសិស្សដែលចង់ទទួលបានឱកាសទាំងនេះ សូមប្រញាប់មកទទួលព័ត៌មានបន្ថែមពី AUPP។ ចាប់ផ្តើមផ្តល់ប្រឹក្សាយោបល់អប់រំ និងទទួលពាក្យចូលរៀនចា