(ភ្នំពេញ)៖ ឈ្នះទៀតហើយជាមួយនឹងទឹកប្រាក់១ពាន់ដុល្លារ ពីកម្មវិធីសប្តាហ៍មហាសំណាង របស់ក្រុមហ៊ុនឆ្នោតមហាសំណាង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ថ្ងៃនេះរង្វាន់ធំទឹកប្រាក់ចំនួន១ពាន់ដុល្លារត្រូវបានឈ្នះទៅលើក្រុមគ្រួសារអ្នកស្រី វ៉ាង សារឿន ជាអាជីវករលក់ចាប់ហួយ នៅផ្សារព្រែកភ្នៅ ក្នុងរាជធានៅភ្នំពេញ និងស្វាមី គឺ លោក ស៊ូ វុទ្ឋ ដែលជាមន្ត្រីរាជការ ដោយពួកគាត់ បានចំណាយត្រឹមតែ២ពាន់រៀលតែប៉ុណ្ណោះដើម្បីឈ្នះ ។

បងស្រីវ៉ាង សារឿន និយាយថាបងស្រីធ្លាប់តែឃើញគេឈ្នះនូវទឹកប្រាក់ដ៏ច្រើនសន្ឋឹកសន្ឋាប់នេះ ផ្សព្វផ្សាយជារៀងរាល់ថ្ងៃ នៅតាមបណ្តាញផ្សព្វផ្សាយនានា ទើបជម្រុញឲ្យបងស្រី សម្រេចចិត្តចំណាយនូវទឹកប្រាក់តិចតួច ដើម្បីផ្សេងសំណាងនឹងគេ។

បងស្រីសាវី បានឲ្យដឹងទៀតថា៖ «ខ្ញុំទើបតែចេះលេងថ្មីៗនេះទេ ដោយសារឃើញមានការចាប់រង្វាន់ពិតៗរៀងរាល់ល្ងាច អញ្ចឹងក៏ទៅសាកផ្សងសំណាងខ្លួនឯង។ អ្វីដែលសំខាន់នោះ គឺយើងចាកខុសហើយ នៅអាចទុកចុងសន្លឹកឆ្នោត ដើម្បីផ្ទៀងរង្វាន់ទៀត ហើយដល់ពេលល្ងាចមិញ គេប្រាប់ថាចុងសន្លឹកឆ្នោតខ្ញុំឈ្នះរង្វាន់ធំហើយ ថាខ្ញុំអរនិងរំភើបមែនទែន ខ្ញុំមិននឹកស្មានដល់ថាត្រូវរង្វាន់ហ្នឹងពិតប្រាកដមែនសោះ»។

បងប្រុស ស៊ូ វុធដែលជាស្វាមី បានលើកឡើងផងដែរថា បងប្រុសហាក់គ្មានជំនឿ ក្នុងការឈ្នះនូវរង្វាន់ធំ ដែលសន្លឹកឆ្នោតខ្លួនចាក់ខុសនោះទេ តែដល់ពេលដែលភរិយារបស់ខ្លួនឈ្នះពិតមែន ទើបបងប្រុសជឿជាក់ថា ក្រុមផ្សព្វផ្សាយអំពីសប្តាហ៍មហាសំណាង មិនឆបោកអតិថិជនខ្លួនឡើយ។

សូមរំលឹកដល់បងប្អូនពុកម៉ែ ដែលចាក់ឆ្នោតមហាសំណាង ទោះជាលេខដែលបងប្អូន ពុកម៉ែចាក់នោះត្រូវ ឬមិនត្រូវក៏ដោយ សូមបងប្អូន ពុកម៉ែទុកកន្ទុយសន្លឹកនោះ ដើម្បីទុកផ្ទៀង យករង្វាន់លុយ១ពាន់ដុល្លារម្តងទៀត ពីក្រុមហ៊ុនឆ្នោតមហាសំណាងនៅរៀងរាល់ម៉ោង ៦:៣០ នាទីល្ងាច។ សូមបងប្អូន ពុកម៉ែកុំភ្លេចទាយកកន្ទុយសន្លឹកឆ្នោតពីកូនកញ្ជ្រែងកត់ឆ្នោត ព្រោះសន្លឹកឆ្នោតនោះក្រុមហ៊ុនមិនគិតលុយពីបងប្អូនពុកម៉ែទេ នេះគឺជាការផ្តល់ឱកាសម្តងទៀត ដើម្បីឈ្នះរង្វាន់ធំលុយសុទ្ធជាទឹកប្រាក់ចំនួន ១,០០០ដុល្លារ រៀងរាល់ថ្ងៃ ។

ចំពោះអតិថិជនបន្ទាប់គឺត្រូវបានទៅអតិថិជនដែលកាន់នូវកន្ទុយសន្លឹកឆ្នោតលេខ៖ ១៧០៩១២០១០៦៨០៦៣៥

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 070 235 235 / 099 235 235 ៕