(ភ្នំពេញ)៖​ ពិតជាពូកែមែន! និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ​លោក ឃាង បូរមី ទទួលបានជយលាភីលេខ១ ក្នុងការប្រកួតគិតលេខ ដោយមិនប្រើម៉ាស៊ីនគិតលេខ ។

លំហាត់ថ្នាក់ទីប្រាំ ពិតជាស្រួលណាស់ ប្រសិនបើយើងមានម៉ាស៊ីនគិតលេខក្នុងដៃ ចុះបើអ្នកគ្មានម៉ាស៊ីនគិតលេខវិញ តើអ្នកគិតថាវាស្រួលក្នុងការគណនាដែររឺទេ? ជាការពិតទំលាប់ នៃការប្រើម៉ាស៊ីនគិតលេខនេះ បានធ្វើឲ្យយុវវ័យមួយចំនួនភ្លេចចខ្លួនហើយ បោះបង់វីធីចាស់បុរាណ ដែលជាវីធីគណនាមួយអាចជួយពង្រឹងសមត្ថភាពចងចាំរបស់ខ្លួន។

ដើម្បីលើកកម្ពស់ និងលើកទឹកចិត្តដល់យុវវ័យដែលពូកែ KhShopping ជាមួយក្រុមហ៊ុនលក់ទំនេញអនឡាញដ៏អស្ចារ្យ ដោយផ្តល់ឲ្យអតិថិជន មានឱកាសទិញបានទំនេញ ដែលខ្លួនចង់បានដូចជាទូរស័ព្ទ ទូរទស្សន៍ ជាមួយនិងទឹកប្រាក់ចាប់ពី ០.២៥ដុល្លារឡើងទៅនោះ បានសហការជាមួយបីក្រុមហ៊ុនផ្សេងទៀត ដែលមានដូចជាក្រុមហ៊ុន EZY Cooperation ក្រុមហ៊ុន Midea Cambodia និងរោងកុន Prime Cineplex បានចូលរួមគ្នារៀបចំការប្រកួតការប្រកួតគិតលេខ ដោយមិនប្រើម៉ាស៊ីនគិតលេខ ដែលជាកម្មវិធីមិនធ្លាប់មានពីមុនមកនៅកម្ពុជា។

ឆ្លងកាត់វគ្គប្រលងបន្តបន្ទាប់ បេក្ខជនជាង១៥០នាក់ត្រូវបានជំរុះ ហើយបេក្ខជន១០រូប ត្រូវបានជ្រើសរើស មកប្រលងផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៧ ហើយបេក្ខជនប្រលង ត្រូវតំរូវឲ្យធ្វើវិញ្ញាសារ ដែលកម្មវិធីបានរៀបចំ បេក្ខជនឆ្លាត រហ័ស លឿន បានពិន្ទុច្រើនជាងគេ និងទទួលបានជ័យលាភី។ ដែលជយលាភីលេខ១ បានទៅលើលោកឃាង បូរមី និស្សិតនៃវិទ្យាស្ថានបច្ចេកកម្ពុជា, លេខ២ បានទៅលើលោក ស៊ុ ម៉េងអៀ និស្សិតនៃវិទ្យាស្ថានបច្ចេកកម្ពុជា និងលេខ៣ បានទៅលើលោកលី ម៉េងគា និស្សិតមកពីសកលវិទ្យាល័យ SNCT ប្រទេសជប៉ុនហើយក៏ជាអតីតនិស្សិតនៃវិទ្យាស្ថានបច្ចេកកម្ពុជាផងដែរ។

លទ្ធផលនេះ បានបង្ហាញថា បេក្ខភាពជ័យលាភីទាំងបីរូបគឺសុទ្ធតែជានិស្សិតដែលធ្លាប់ និងកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកកម្ពុជា ដោយឡែកពីកម្មវិធី ក៏ទទួលបានចំណាប់អារម្មណ៍ល្អៗតាមរយៈ Comment ក្នុងFacebook ជាពិសេស គឺលោកលី ម៉េងគា ដែលបានពន្យាការហោះហើរត្រលប់ទៅប្រទេសជប៉ុនវិញ ដើម្បីបន្តការសិក្សាថា លោកពិតជារំភើប និងសប្បាយដែលបានចូលរួមកម្មវិធីនេះ ហើយកម្មវិធីនេះពិតជាសកម្មមួយចូលរួមលើកស្ទួយវិស័យអប់រំ និងលើកទឹកចិត្តសិស្សនិស្សិត។

នៅក្នុងកម្មវិធីនោះ​ ក៏មានចូលរួមពីសំណាក់តារាចំរៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា កញ្ញាមាស សុខសោភា ហើយបានការផ្តល់ជាកិត្តិយស ប្រកាសជយលាភីបេក្ខជនផងដែរ។

គួរបញ្ជាក់ផងដែរថា ការធ្វើកម្មវិធីនេះ មិនត្រឹមតែចូលរួមលើកទឹកចិត្តយុវវ័យដែលពូកែគិតលេខនោះទេ ថែមទាំងជាវេទិកាពន្យល់ពីវិធីគណនារកលទ្ធផលលេខសំណាងនៅលើគេហទំព័រ www.khshopping.com និងAPP (លទ្ធផល=សំណល់នៃផលបូករវៀង A និងB ចែកជាមួយតួលេខ ដែលបានដាក់លក់ រួចបូកថែម១ ដែលក្នុងនោះ A ជាផលបូកនៃពេលវេលា (HH:MM🇸🇸ms)របស់អ្នកចូលរួមចំនួន៥០នាក់ចុងក្រោយ ដែលបានចូលទិញក្នុងគេហទំព័រ និងBជាលទ្ធផលចុងក្រោយបំផុត នៃឆ្នោតប្រទេសចិន) ដែលជារូបមន្តមួយ អាចផ្តល់នូវភាពសុក្រិតភាព យុត្តិធម៌ដល់អតិថិជន៕