(កំពង់ធំ)៖ សេចក្តីរាយការណ៍របស់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ៧៖២០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ អគ្គិភ័យដ៏សន្ធោសន្ធៅកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋដែលជួបគ្រោះអគ្គិភ័យនេះ គឺជាផ្ទះអាជីវករលក់ម៉ូតូ ស្ថិតនៅចម្ងាយប្រមាណជា ១០០ម៉ែត្រពីស្ពានកំពង់ធំ។

មិនទាន់មានការបញ្ជាក់ពីមូលហេតុនាំកើតគ្រោះអគ្គិភ័យនេះនៅឡើយទេ។ តែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ច និងក្រុមនគរបាលពន្លត់អគ្គិភ័យ កំពុងប្រឹងប្រែងជួយអន្តរាគមន៍ និងបាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះហើយ។

អង្គភាពព័ត៌មាន Fresh News នឹងផ្សាយព័ត៌មានលំអិតនាពេលបន្តិចទៀតនេះ។