(កំពង់ធំ)៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រះគ្រូចៅអធិការទាំង១៥វត្ត នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានបរិច្ចាគជាទេយ្យទាន ដល់សាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តកំពង់ធំ ជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនបន្ទាប់ពីបញ្ចប់រដូវ បុណ្យភ្ជុំបិណ្ឌរួចរាល់។

លោកស្រី ទូច ស៊ីថុល ហិរញ្ញញឹកគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោក អ៊ុត សុវណ្ណរ៉ា ប្រធានអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកប្រាសាទសំបូរ បានរៀបចំពិធីទទួ សម្ភារៈគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន២,៩៥០,០០០រៀល ពីព្រះសង្ឃវត្តចំនួន១៥ ក្នុងស្រុកប្រាសាទសំបូរ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ក្រុមប្រតិបត្តិគណៈកម្មាធិការអនុសខាប្រធានអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្តយ៉ាងច្រើនកោះករផងដែរ។

លោកស្រី ទូច ស៊ីថុល បានថ្លែងថា ការធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ព្រះតេជគុណ និងពុទ្ធបរិស័ទ ប្រជាពលរដ្ឋ និងសំដែងនូវការដឹងគុណដល់ព្រះតេជគុណគ្រប់អង្គដែលបានជួយជាសម្ភារៈ និងថវិកាសម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋានដែលជួបការលំបាកហើយក៏បញ្ជាក់ឲ្យឃើញថាការត្រៀមបង្កាពីគ្រោះមហន្តរាយ និងមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។

លោក អ៊ុត សុវណ្ណរ៉ា បានថ្លែងអំណរគុណដល់ព្រះចៅអធិការវត្ត និងព្រះសង្ឃគ្រប់វត្តជារៀងរាល់ឆ្នាំបានរៀបចំប្រគល់ជាសម្ភារៈគ្រឿងឧបភោគ បរិភោគនិងថវិកា សម្រាប់ទុកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងទុរគតជននានាហើយនេះ គឺជាការចូលរួមចំណែកក្នុងកិច្ចការសង្គម ហើយគ្រឿងឧបភោគបរិភោគទាំអស់នេះ និងបន្តជួយដល់ជនរងគ្រោះតាមបណ្តាភូមិ-ឃុំ ក្នុងស្រុកប្រាសាទសំបូរ ឲ្យបានទាន់ពេលវេលា ដោយស្របតាមពាក្យស្លោក «ទីណាមានទុក្ខទូនោះមានកាកបាទក្រហម» ហើយលោក និងយកសម្ភារៈទាំងអស់នេះយកទៅប្រើប្រាស់ឲ្យចំគោលដៅ។

ចុងបញ្ចប់លោកស្រី អ៊ុត សុវណ្ណរ៉ា សូមអំពាវនាវដល់ដល់ព្រះតេជគុណ និងសប្បុរសជននានាមេត្តាជួយផ្តល់ជាសម្ភារៈ និងថវិកាបន្តទៀត សម្រាប់ជួយដល់ជនងាយរងគ្រោះនៅតាមមូលដ្ឋានផងដែរ៕