(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានបញ្ជាក់ឲ្យដឹងថា តាមការប៉ាន់ស្មាន ដោយផ្អែកតាមទិន្នន័យ ស្ថិតិជាក់ស្តែងរបស់ស្ថាប័នពាក់ព័ន្ធ ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ ២០១៧នេះ សេដ្ឋកិច្ចកម្ពុជា អាចនឹងនៅតែបន្តកំណើនរឹងមាំក្នុងរង្វង់ ៦.៩ភាគរយ ក្នុងឆ្នាំនេះ។ នេះបើតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកា ឆមាសទី១ និងលទ្ធផលប៉ាន់ស្មាន នៃការអនុវត្តន៍ថវិកាឆ្នាំ២០១៧ របស់ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គោរពជូនសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ទើបចេញផ្សាយតាមគេហទំព័ររបស់ខ្លួន នៅថ្ងៃទី២៥ ខែកញ្ញានេះ ក្រសួងសេដ្ឋកិច្ចអះអាងថា កំណើន៦.៩ភាគរយនេះ ទាបជាងការប៉ាន់ស្មានកាលពីដើមឆ្នាំបន្តិច ដែលកំណើននេះ ត្រូវបានគាំទ្រដោយកំណើនរឹងមាំនៃវិស័យសំណង់ និងវិស័យកសិកម្ម និងកំណើនខ្ពស់លើសការរំពឹងទុកនៃវិស័យទេសចរណ៍។

របាយការណ៍១៨ទំព័ររបស់ក្រសួងសេដ្ឋកិច្ចបានបន្ថែមថា «ទោះបីស្ថានភាពសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ននៅតែបន្តរីកចម្រើន ក្នុងកម្រិតល្អយ៉ាងណាក្តី កម្ពុជាត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ត្រួតពិនិត្យ និងតាមដានជាប្រចាំ ព្រមទាំងត្រៀមលក្ខណៈដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់ឲ្យទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ដើម្បីបង្ការហានិភ័យ និងឆ្លើយតបទៅនឹងការប្រែប្រួលជាយថា ហេតុណាមួយ ដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនខ្ពស់ប្រកបដោយចីរភាព»

សូមអានរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចទាំងស្រុង៖