(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណ៩៩០.៦៦លានដុល្លារអាមេរិក សម្រាប់អនុវត្ត១៩គម្រោង/កម្មវិធីអភិវឌ្ឍន៍។ នេះបើតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកា ឆមាសទី១ និងលទ្ធផលប៉ាន់ស្មាន នៃការអនុវត្តន៍ថវិកាឆ្នាំ២០១៧ របស់ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គោរពជូនសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

របាយការណ៍ចំនួន១៨ទំព័រ របស់ក្រសួងសេដ្ឋកិច្ច ទើបចេញផ្សាយតាមគេហទំព័ររបស់ខ្លួន នៅថ្ងៃទី២៥ ខែកញ្ញានេះ ក្រសួងសេដ្ឋកិច្ចអះអាងថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានទាំងនោះរួមមាន៖

* ហិរញ្ញប្បទានឥតសំណងចំនួន៧ គម្រោង/កម្មវិធី មានទឹកប្រាក់ចំនួនប្រមាណ ២៥៨.៦០លានដុល្លារអាមេរិក។ ទឹកប្រាក់នេះ មិនរាប់បញ្ចូលទឹកប្រាក់ហិរញ្ញប្បទាន ដែលដៃគូអភិវឌ្ឍន៍បានផ្តល់ទៅដល់ បណ្តាគោលដៅអនុវត្តដោយផ្ទាល់ ដោយមិនឆ្លងកាត់រាជរដ្ឋាភិបាលទេ។

* ឥណទានសម្បទានចំនួន១១គម្រោង មានទឹកប្រាក់សរុបចំនួនប្រមាណ ៧៣២.០៦លានដុល្លារអាមេរិក គឺស្មើនឹងប្រមាណ៧៤ភាគរយនៃច្បាប់ហិរញ្ញវត្ថុ៕

សូមអានរបាយការណ៍ របស់ក្រសួងសេដ្ឋកិច្ចទាំងស្រុង៖