(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក ហួន លីហួ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ការបិទទ្វារទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលមានអានុភាព៤០០មេហ្គាវ៉ាត់ ​បានបញ្ចប់ដោយជោគជ័យ ខណៈសម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ពលរដ្ឋខ្មែរថា ​នេះជាជោគជ័យធំមួយទៀតសម្រាប់កម្ពុជា

២៖ នាយករដ្ឋមន្រ្តីកម្ពុជា ប្រតិកម្មថា អ្នកវិភាគទាំងឡាយសាកល្បងជាមួយកូនប្រុសទាំង៣របស់សម្តេចសិនចុះ កុំបាច់ដល់មកវិភាគ កិច្ចការរបស់នាយករដ្ឋមន្រ្តី

៣៖ បុរសដែលច្រៀងជេរប្រមាថ សម្ដេចតេជោ ហ៊ុន សែន​ ​ត្រូវតុលាការចេញដីកាសម្រេចដោះលែងវិញហើយ ក្រោយច្រៀងសុំទោសសម្តេចតេជោ

៤៖ សម្តេចតេជោ ហ៊ុន សែន ទម្លាយថា ឯកអគ្គរដ្ឋទូតអឺរ៉ុប ហេតុតែចង់ផ្អាកដំណើរការគម្រោងវារីអគ្គិសនីសេសានក្រោម២ លើកហេតុផលថា ប៉ះពាល់ត្រី៧០ភាគរយ

៥៖ ប្រមុខដឹកនាំការទូតកម្ពុជា ថ្លែងប្រាប់ពិភពលោកថា ការ​ជ្រើស​រើស​ផ្លូវ​ដើរ​តាម​ការ​កំណត់​របស់​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់

៦៖ សម្ដេចតេជោ ហ៊ុន សែន៖ វារីអគ្គិសនីស្ទើរទាំងអស់នៅកម្ពុជា សុទ្ធតែវិនិយោគដោយក្រុមហ៊ុនចិន ខណៈ​ប្រទេសខ្លះបានត្រឹមតែសិក្សាប៉ុណ្ណោះ

៧៖ វីដេអូ​ដែលលោក កឹម សុខា និយាយសារភាពអំពីការរៀបចំផែនការសម្ងាត់ឃុបឃិតជាមួយអាមេរិក ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ត្រូវបានលុបចេញពី Youtube និង Facebook របស់សារព័ត៌មាន CBN ដែលមានមូលដ្ឋាននៅអូស្រ្តាលី

៨៖ អ្នកនាំពាក្យគណបក្សកាន់អំណាច៖ ពេលមានការចាប់ខ្លួនតំណាងរាស្រ្ត​នៅអាមេរិក វិទ្យុអាស៊ីសេរី វិទ្យុនានា និងអ្នកវិភាគស្ងាត់ដូចចោរលួចសេះ ខុសពីពេលចា​ប់តំណាងរាស្រ្តនៅកម្ពុជា

៩៖ ក្នុងកិច្ចប្រជុំត្រីភាគីនៅថ្ងៃចន្ទនេះ ភាគីរដ្ឋាភិបាល ភាគីថៅកែ និងភាគីសហជីព បានដាក់តួលេខផ្សេងៗគ្នា សម្រាប់ការចរចាដំឡើងប្រាក់ឈ្នួលដល់កម្មករ ឆ្នាំ២០១៨

១០៖ ស្នងការ​រាជធានីភ្នំពេញ ប្រកាសឲ្យពលរដ្ឋម្ចាស់ម៉ូតូ ទៅបំពេញឯកសារដើម្បីយកម៉ូតូត្រឡប់ទៅវិញ​ ចាប់ពីថ្ងៃនេះតទៅ ​

* ព័ត៌មានអន្តរជាតិ (World News)

១៖ កូរ៉េខាងត្បូង គ្រោងផលិតនាវាមុជទឹក-នុយក្លេអ៊ែរ ដោយផ្ទាល់ដៃ និងត្រៀមទិញ​ផ្កាយរណបបន្ថែម ដើម្បីអង្កេតសកម្មភាពកូរ៉េខាងជើង!

២៖ ទីបំផុត លោក ដូណាល់ ត្រាំ ចេញបម្រាមធ្វើដំណើរថ្មី ចំពោះប្រទេសចំនួន០៨ ក្នុងនោះក៏មានកូរ៉េខាងជើងដែរ!

៣៖ លោកស្រី Merkel «ឈ្នះឆ្នោតនាអាណត្តិទី៤» ក្នុងសំឡេងគាំទ្រ ៣២.៩ភាគរយ ជាលទ្ធផលទាបបំផុតមិនធ្លាប់មាន!

៤៖ រញ្ជួយដីកម្រិតធ្ងន់នៅម៉ិចស៊ីកូ៖ មនុស្សស្លាប់កើនដល់ ៣២០នាក់ ខណៈជាច្រើននាក់ទៀត កំពុងជាប់ក្រោមគំនរអគារបាក់រលំ!

(រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក ហួន លីហួ)