(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះនេះ លោកឧត្តមសេនីយ៍ត្រី ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំនួន៤លានរៀល ទៅចូលបុណ្យសពលោក ញឹម ខន អតីតជាយោធិនពិការ ដែលទើបនឹងទទួលមរណភាពដោយជំងឺ ដោយមានការចូលរួមពីសំណាក់លោក ចក់​​ កែវចំរើន ប្រធានការិយាល័យបេឡាជាតិ​អតីតយុទ្ធជន និងមន្រ្តីក្រុមការងារសមាគមអតីតយុទ្ធខេត្ត ស្រុក ឃុំ​ កងកម្លាំងប្រដាប់អាវុធជាច្រើនទៀត នៅភូមិដំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោកសេនីយ៍ត្រី ធន ធឿន បានប្រគល់ថវិកាបេឡាមរណសង្រ្គោះរបស់សមាគមអតីតយុទ្ធកម្ពុជាចំនួន៤លានរៀល និងថវិកាចូលបុណ្យសព រ​បស់លោកឧត្តមសេនីយ៍ត្រី​​ សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​កំពង់ឆ្នាំង ចំនួន២០ម៉ឺនរៀល ជូនដល់លោកស្រី ថ្លាង​ ​អ៊ន ត្រូវជាភរិយារបស់សព ក្នុងនោះ​បានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់ លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ លោកអភិបាលខេត្ត ពិសេសពី​សម្តេចតេជោ ហ៊ុន​ សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះក្រុមគ្រួសារសព​​ ដែលពេលនេះ លោកស្រី​កំពុងមានទុក្ខជាទំងន់ដោយបាន បាត់បងនូវស្វាមីដែលជាទីស្រឡាញ់របស់លោកស្រី​ និងសូមឲ្យវិញ្ញាណក្ខន្ធលោក ញឹម​ ខន បានដល់សុគតិភាពកុំបីឃ្លៀងឃ្លាតឡើយ។

លោកសេនីយ៍ត្រី ធន ធឿន បានបន្តថា បច្ចុប្បន្ននេះ​សមគមអតីតយុទ្ធជនរបស់យើង បាននិងកំពុងបំពេញការងារយ៉ាង ស្រស្រាក់ស្រស្រាំ​​ គឺដើម្បីផលប្រយោជន៍របស់បងប្អូន និងគ្រួសារអតីតយុទ្ធជន​ របស់យើង​ទាំងនេះគឺជាការគិតគូរយ៉ាងយកចិត្តទុក្ខដាក់​បំផុតរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេសពីសម្តេចតេជោ​ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

លោកស្រី​ កើត សាវី អភិបាលរងស្រុកទឹកផុស បានថ្លែងអំណរអរគុណ​លោកឧត្ដមសេនីយ៍ត្រី ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ដែលបាននាំយកនូវថវិការបស់សមាគមអតីតយុទ្ធជន មកប្រគល់ជូន គ្រួសារសពបានទាន់ពេលវេលានឹងសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ​ ហ៊ុន សែន​ ​ដែលជានិច្ចជាកាលសម្ដេច មិនដែលភ្លេចពីរទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកពិសេសគឺបងប្អូនអតីត និងគ្រួសារយុទ្ធជន៕