(ភ្នំពេញ)៖ ទឹកប្រាក់សរុបប្រមាណជាង៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ត្រូវបានឧបត្ថម្ភដល់ម្ចាស់ជ័យលាភី នៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កុមារា ពេជ្រ ថៃ ជាកូនក្រុមរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ។ ចំណែកបេក្ខជន-បេក្ខនារី ជាកុមារា កុមារី ៥នាក់ផ្សេងទៀត ដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ទទួលបានការឧបត្ថម្ភទឹកប្រាក់សរុបប្រមាណ៥៥០០ដុល្លារ។

* សម្រាប់ម្ចាស់ជ័យលាភី ពេជ្រ ថៃ ទទួលបានការឧបត្ថម្ភ៖

ទី១៖ ទឹកប្រាក់៣០០០ដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ទី២៖ ទឹកប្រាក់១០លានរៀល និង១៥០០ដុល្លារ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា

ទី៣៖ ទឹកប្រាក់១០០លានរៀល ពីស្ថានីយ៍ទូរទស្សន៍ហង្សមាស

* សម្រាប់បេក្ខជន-បេក្ខនារី ៥នាក់ ដែលមកដល់វគ្គផ្តាច់ព្រ័ត្រ៖

ទី១៖ ទឹកប្រាក់៣០០០ដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ទី២៖ ទឹកប្រាក់១៥០០ដុល្លារ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា

ទី៣៖ ទឹកប្រាក់១០០០ដុល្លារ ពីស្ថានីយ៍ទូរទស្សន៍ហង្សមាស