(អន្តរជាតិ)៖ វិទ្យុជាផ្នែកមួយនៃប្រព័ន្ធបច្ចេកវិទ្យា ដែលអាចជួយផ្សព្វផ្សាយព័ត៌មាន និងការកំសាន្តដល់មនុស្សតាមរយៈសម្លេង។ អ្នកវិទ្យាសាស្ត្រទទួលបានជោគជ័យ ក្នុងការបង្កើតប្រព័ន្ធផ្សព្វផ្សាយ តាមវិទ្យុជាលើកដំបូងក្នុងឆ្នាំ ១៩០២។

ដោយសង្កេតឃើញថា ចំនួនអ្នកតាមដានព័ត៌មានថ្មីៗរបស់អង្គភាព Fresh News មានការកើនឡើង និងដើម្បីបំពេញតាមតម្រូវការខុសៗគ្នារបស់ទស្សនិកជន បណ្តាញផ្តល់ព័ត៌មាន Fresh News បានសម្រេចដាក់ដំណើរការ វិទ្យុ Fresh News ដើម្បីចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ និងបង្កើនភាពងាយស្រួលសម្រាប់លោកអ្នកថែមទៀត។

ខាងក្រោមនេះជាស្ថានីយ៍វិទ្យុសំខាន់ៗ និងមានប្រជាប្រិយបំផុតលើពិភពលោក៖

១៖ វិទ្យុ BBC
ជាស្ថានីយ៍វិទ្យុដ៏មានប្រជាប្រិយភាពទីមួយលើពិភពលោក ដែលលោកអ្នកអាចបើកស្តាប់បានទាំងនៅក្នុងចក្រភពអង់គ្លេស និងគ្រប់ទីកន្លែងលើពិភពលោកតាមរយៈប្រព័ន្ធអ៊ីនធើណែត។

២៖ វិទ្យុ Z 1035- Toronto
ជាស្ថានីយវិទ្យុដ៏មានប្រជាប្រិយភាពមួយទៀតនៅ Toronto។ មនុស្សរហូតដល់100k នាក់ដែលបានចូល Likes លើបណ្តាញទំនាក់ទំនងសង្គម FaceBook នៃវិទ្យុនេះ។

៣៖ វិទ្យុ Global Radio
ស្ថានីយ៍វិទ្យុ Global Radio ជាផ្នែកមួយនៃក្រុមហ៊ុនចែកចាយព័ត៌មានរបស់អង់គ្លេស ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ជាមួយប្រជាប្រិយភាពជាខ្លាំង។

៤៖ វិទ្យុ Star Radio Top 40 Hits
ជាស្ថានីយ៍វិទ្យុដ៏មានប្រជាប្រិយភាពមួយផងដែរ នៅពេលលោកអ្នកបើកស្តាប់វិទ្យុនេះ លោកអាចនឹងបានស្តាប់បទចម្រៀង ប៉ុប របស់សហរដ្ឋអាមេរិក និងពីបណ្តាប្រទេសនៅអឺរ៉ុបផងដែរ។

៥៖ វិទ្យុ Yahoo Lunch Cast Pop
វិទ្យុ Yahoo ប្រហែលជាមិនទាក់ទាញលោកអ្នកនោះទេ នៅពេលលោកអ្នកស្តាប់ជាលើកដំបូង ប៉ុន្តែវិទ្យុនេះអាចផ្តល់ឱ្យអ្នកស្តាប់នូវកម្មវិធី និងតន្រ្តីដែលមានគុណភាពខ្ពស់។

៦៖ វិទ្យុ Soma FM
វិទ្យុនេះ ត្រូវបានឧបត្ថម្ភដោយបណ្តាអ្នកស្តាប់ ហើយគ្មានការផ្សាយពាណិជ្ចកម្មឡើយក្នុងអំឡុងនៃការដំណើរការកម្មវិធី។

៧៖ វិទ្យុ Spectrum Radio
អ្វីដែលធ្វើឱ្យវិទ្យុនេះទទួលបានប្រជាប្រិយភាព គឺវាបានផ្តល់នូវកម្មវិធីអប់រំសីលធម៌សម្រាប់សហគមន៍ជាង២០លើពិភពលោក។

៨៖ វិទ្យុ P2
ជាវិទ្យុរបស់ប្រទេស ស្វីស គ្រប់ពេលដែលអ្នកបើកស្តាប់វិទ្យុ P2 អ្នកនឹងបានលឺតន្ត្រីហ្សាស និងក្លាស៊ីក អមជាមួយនឹងកម្មវិធីអប់រំជាច្រើនប្រភេទ។

៩៖ វិទ្យុ Z100 New York
ជាវិទ្យុ ប៉ុបដ៏មានសារៈសំខាន់បំផុត ដែលមានស្ថានីយ៍នៅទីក្រុង ញ៉ូវយក។

១០៖ វិទ្យុ Star 90 Atlanta
នេះជាវិទ្យុ ប៉ុប ដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក លោកអ្នកក៏អាចបើកស្តាប់តាមប្រព័ន្ធអ៊ីនធើណែតផងដែរ៕