(បាត់ដំបង)៖ លោក រុន រ័ត្នវាសនា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអន្លង់វិល ឃុំរកា និងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង រួមជាមួយប្រធានក្រុមការងារចុះជួយតាមភូមិ និងគណៈកម្មាធិការបក្សភូមិ ឃុំ ក្រុមយុវជន ប្រចាំភូមិ-ឃុំ បានចុះសួរសុខទុក្ខ និងធ្វើបច្ចុប្បន្នភាព តាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសនេះដែរ លោក រុន រ័ត្នវាសនា បានពន្យល់ណែនាំ និងអនុវត្តផែនការ ការធ្វើបច្ចុប្បន្នភាព ការធ្វើសៀវភៅគ្រួសារបក្ស ធ្វើបញ្ជីជំរឿនសមាជិកបក្សតាមខ្នងផ្ទះ ការធ្វើបញ្ជីរាយនាមសមាជិកបក្សក្នុងក្រុមបក្ស និងការធ្វើបញ្ជីរាយនាមសមាជិកបក្សក្នុងគ្រួសារ ត្រូវតែធ្វើអោយបានត្រឹមត្រូវ ម៉ត់ចត់ ច្បាស់លាស់ ។

លោកបានប្រាប់បងប្អូនប្រជាពលរដ្ឋទៀតថា ត្រូវតែរួមគ្នាករក្សាសុខសន្តិភាព កុំអោយចាញ់ការឃោសនា បោកប្រាស់ ការញុះញុង ការសន្យាខ្យល់ របស់គណបក្សប្រឆាំង មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលរួមសុខទុក្ខជាមួយបងប្អូនគ្រប់ពេលវេលា មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើន គ្រប់វិស័យ។ ដូចនេះយើងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានជ័យជំនះ នៅឆ្នាំ២០១៨ ។

លោកបានអំពាវនាវដល់បងប្អូនដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត និងអ្នកមិនទាន់បានទៅ ចុះឈ្មោះ ត្រូវរុះរាន់ទៅចុះឈ្មោះដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខ៕