(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍វិវត្តន៍ថ្មីៗ វិស័យសន្តិសុខការពារជាតិ ដល់នាយទាហានគ្រប់អង្គភាពទាំងអស់ នៃក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងមន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរួបផងដែរ៕