(ភ្នំពេញ)៖ ក្រុមហ៊ុន រីគីសាគូរ៉ា ជប៉ុន RIKY SAKURA JAPAN SECURITY (Co.,LtD) នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ បានរៀបចំពិធីប្រគល់ រថយន្ដពន្លត់អគ្គិភ័យ១គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទុកបម្រើការងារនៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ពិធីប្រគល់ រថយន្ដពន្លត់អគ្គិភ័យ១គ្រឿងខាងលើនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ ឈាង ផាន់ណារ៉ា ស្នងការរងទទួលផែនអគ្គិភ័យ និងជាតំណាងនាយឧត្តសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានរៀបចំធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ពិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕